ប្រវត្តិត្រួសៗរបស់ម្ចាស់មកុដបវរកញ្ញាចក្រវាលប្រចាំឆ្នាំ ២០២០ Andrea Meza
លោកអ្នកបានដឹងហើយថា Andrea Meza បាន ក្លាយជា ម្ចាស់មកុដប្រចាំកម្មវិធី Miss Universe ឆ្នាំ២០២០ ដោយបាន យក ឈ្នះ បវរកញ្ញាមកពី ៧៣ប្រទេស ដោយក្នុង នោះ រួមមាន ចំណាត់ថ្នាក់ កំពូល ទាំង ៥មាន ប្រេស៊ីល ពេរូ ឥណ្ឌា និងដូមីនីកែន។
ងាកមកនិយាយអំពីជីវប្រវត្តិខ្លះៗរបស់ម្ចាស់មកុដ Miss Universe 2020 តើនាងជាអ្នកណាមុនក្លាយជាបវរកញ្ញា? និងមានប្រភពមកពីណា?
Andrea Meza កើតនៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៩៤ ក្នុងទីក្រុង Chihuahua ប្រទេសមិចស៊ីកូ នាងគឺជាកូនស្រីច្បង ក្នុងចំណោម បងប្អូន ស្រី៣នាក់ និងក៏ជាប់សាច់ឈាមចិនផងដែរ។
បន្ទាប់ពីបញ្ចប់ការសិក្សាពី អនុវិទ្យាល័យ Meza ក៏បាន ចូលរៀននៅសាកលវិទ្យាល័យ Autonomous University of Chihuahua ជាកន្លែងដែលនាងចាប់យកជំនាញផ្នែកវិស្វកម្ម Software។
នាងបានបញ្ចប់ការសិក្សាដោយជោគជ័យទៀតនៅ ឆ្នាំ ២០១៧ ព្រមទាំងបានចាប់ផ្ដើមធ្វើការក្នុងប្រទេសកំណើតជាវិស្វករ Software (ឬវិស្វករអភិវឌ្ឍកម្មវិធី) បន្ថែមលើអាជីពជាតារាម៉ូដែល។
ងាកមកនិយាយពីប្រវត្តិចូលក្នុងវិស័យបវរកញ្ញាវិញគឺ Andrea Meza ឈានជើងចូលក្នុងឆ្នាំ២០១៦ បន្ទាប់ពីនាងត្រូវបានជ្រើសរើសជាបេក្ខនារី តំណាងទីក្រុង Chihuahua ក្នុងកម្មវិធីប្រកួត Miss World Mexico 2016។
និយាយពីជោគជ័យដំបូងនេះ បាននាំនាងឲ្យឈ្នះតំណែងបវរកញ្ញាជាបន្តបន្ទាប់ទៀតដូចជា៖
- Miss Mexico 2017
- ជាប់ជាជ័យលាភីលេខ២ Miss World Amercias
-ម្ចាស់មកុដ Mexicana Universal Chihuahua 2020
-តំណែងម្ចាស់មកុដ Mexicana Universal 2020
-ម្ចាស់មកុដ Miss Universe 2020
បើតាមប្រវត្តិរូបចូលរួម ប្រកួត Andrea Meza ក៏ជា សកម្មជនដែល ខ្នះខ្នែង ខ្លាំងយ៉ាងសកម្មក្នុងការ លើកកម្ពស់ និងឲ្យតម្លៃខ្ពស់ចំពោះនារីៗទូទាំងពិភពលោកផងដែរ៕
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia
ប្រភព៖ Yahoo