[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០១នាក់

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ខណ:មានករណីជាសះស្បើយចំនួន ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចំនួន ៤៤៤នាក់បើធៀបនឹងអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៦៦នាក់។

 
[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ ២០២១ថា កម្ពុជាមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មី ខណ:មានករណីអ្នកជាសះស្បើយចំនួន ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៤៤៤នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៦៦នាក់

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៥នាក់

+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០៣នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ១១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង​ មានចំនួន ០នាក់

+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់

+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០២នាក់

+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ០១នាក់

សូមជម្រាបថា អ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ០១នាក់ គឺជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។

គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ២២នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤៦៦ករណី ខណ:មានអ្នកជំងឺ ៤៤៤នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល