អបអរសាទរ Taeyang និង Min Hyo Rin កំពុងត្រៀមខ្លួនក្លាយជាឪពុកម្ដាយគេហើយ

យោងតាមសារព័ត៌មាន Koreaboo បានបញ្ជាក់ថា Taeyang ( BIGBANG ) និងភរិយា Min Hyo Rin ត្រៀមខ្លួនក្លាយជាឪពុកម្ដាយគេហើយ។

 
អបអរសាទរ Taeyang និង Min Hyo Rin កំពុងត្រៀមខ្លួនក្លាយជាឪពុកម្ដាយគេហើយ
អបអរសាទរ Taeyang និង Min Hyo Rin កំពុងត្រៀមខ្លួនក្លាយជាឪពុកម្ដាយគេហើយ

 

ដោយសារព័ត៌មាន Koreaboo បានឲ្យដឹងបន្ថែមទៀតថាកូនដំបូងរបស់ Taeyang និង Min Hyo Rin នឹងចាប់កំណើតក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ននេះ Min Hyo Rin កំពុងពរពោះជិតគ្រប់ខែហើយ ហើយអ្នកទាំងពីរពិតជាសប្បាយចិត្ត ព្រមទាំងអន្ទះសារខ្លាំងមែនទែនសម្រាប់វត្តមានកូនតូចរបស់ពួកគេ។
ជាមួយគ្នានេះ មានគេនិយាយតៗគ្នាថា គេបានឃើញអ្នកទាំងពីរ ដើរចុះដើរឡើងនៅម្ដុំតំបន់ Hannam ប៉ុន្តែមិនទាន់មានការបញ្ជាក់ថាយ៉ាងណានោះទេពីការពរពោះរបស់ Hyo Rin ។ ឯខាងផលិតកម្ម YG ក៏មិនទាន់ចេញសេចក្ដីរាយការណ៍ពីព័ត៌មាននេះថាយ៉ាងណានោះដែរ ។ 
គួររំលឹកផងដែរថា  Taeyang និង Min Hyo Rin បានរៀបការនឹងគ្នាកាលពីខែ កុម្ភៈ ឆ្នាំ ២០១៨ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៣ឆ្នាំកន្លងទៅ៕

 


 

ប្រភព៖ Koreaboo

សូមចុច join Telegram https://t.me/cngtvcambodia