Messi រកគ្រាប់បាល់ដំបូងឲ្យ PSG ក្នុងការប្រកួតជាមួយ Man City

Messi បានរកគ្រាប់បាល់ដំបូង សម្រាប់ក្លឹបថ្មីរបស់គាត់ដោយទទួលបានជ័យជំនះទៅលើក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ។

 
Messi រកគ្រាប់បាល់ដំបូងឲ្យ PSG ក្នុងការប្រកួតជាមួយ Man City

Lionel Messi បាននិយាយថាជ័យជម្នះនៅថ្ងៃអង្គារលើក្រុម Manchester City បានបង្ហាញថាជា  “រាត្រីដ៏ល្អឥតខ្ចោះ” ខណៈដែលគាត់បានរកគ្រាប់បាល់ដំបូងសម្រាប់ក្រុម Paris Saint-Germain ក្នុងជ័យជម្នះដ៏ធំក្នុងក្របខ័ណ្ឌ Champions League PSG បាននាំមុខតាំងពីតង់ទី១ ស៊ុតបញ្ចូលទីដោយកីឡាករ Gueye នៅនាទី ទី៨ លុះមកដល់តង់ទី២ នាទីទី ៧៤ កីឡាករ Lionel Messi បានស៊ុតបញ្ចូលទីក្រុម Manchester City បាន ១គ្រាប់បន្ថែមទៀត ។

Messi លេងក្នុងការប្រកួតលើកទី ៤ របស់គាត់ចាប់តាំងពីចូលរួមពីក្រុម Barcelona នៅរដូវក្តៅនេះ Messi បានរកគ្រាប់បាល់ទី ២ របស់ PSG ដោយការជួយពី Kylian Mbappe ដែលជួយក្រុមរបស់គាត់ទទួលជ័យជម្នះ ២-០ លើ Man City

 

ជាមួយនឹងគ្រាប់បាល់នេះ Messi បានស៊ុតបញ្ចូលទីក្នុងយុទ្ធនាការ Champions League ជាលើកទី ១៧ ជាប់ៗគ្នារបស់គេដែលស្មើនឹងកំណត់ត្រារបស់ Karim Benzema នៅប៉ុន្មាននាទីមុននេះ។

 

ប្រភព៖ GOAL