ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយឱសថ និងផលិតផលសុខភាពនៅក្នុងទ្វីបអាស៊ី សហការជាមួយក្រុមហ៊ុន Abbott រួមគ្នាបង្កើតកម្មវិធីដាក់សម្ភោធផលិតផលថ្មីដែលមានឈ្មោះថា BioGaia

ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយឱសថ និងផលិតផលសុខភាពនៅក្នុងទ្វីបអាស៊ី ជាមួយនឹងដៃគូរសំខាន់មួយនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុនAbbott រួមគ្នាបង្កើតកម្មវិធីដាក់សម្ភោធផលិតផលថ្មីដែលមានឈ្មោះថា BioGaia ដែលប្រព្រឹត្តនៅសណ្ឋាគារ ភ្នំពេញ ដោយមានការចូលរួមពីសំណាក់វាគ្មិន និង ឱសថការីជាច្រើន ក្នុងគោលបំណងផ្តល់នូវចំណេះដឹង ថ្មីៗស្តីអំពី ការព្យាបាល និងការការពារបញ្ហាក្រពះពោះវៀនអោយបានត្រឹមត្រូវ ដើម្បីជីវិតកាន់តែប្រសើរ។

 
ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយឱសថ និងផលិតផលសុខភាពនៅក្នុងទ្វីបអាស៊ី សហការជាមួយក្រុមហ៊ុន Abbott រួមគ្នាបង្កើតកម្មវិធីដាក់សម្ភោធផលិតផលថ្មីដែលមានឈ្មោះថា BioGaia

ក្នុងកម្មវិធីសម្ភោធផលិតផលថ្មីនេះ ក្រោម​កា​រៀបចំ​របស់​ក្រុមហ៊ុន Zuellig Pharma​និង​Abbott ផ្តោតលើ​ប្រធានបទ «ស្វែងយល់បន្ថែមអំពីបញ្ហានានាដែលកើតឡើងដោយសារភាពមិនប្រកតីនៃមុខងាររបស់ក្រពះ ពោះវៀនចំពោះកុមារ និងមនុស្សពេញវ័យ ព្រមទាំងភ្ជាប់ជាមួយដំណោះស្រាយដូចជាការព្យាបាល និងការការពារ» ជា​ផលប្រយោជន៍​មួយ​ដែលឱសថការីទាំងអស់ ​អាចប្រើប្រាស់បានក្នុងការអនុវត្តផ្នែកសេវាសុខាភិបាលដល់អ្នកជំងឺក្នុងពេល​មាន​រោគសញ្ញា​ស្រាល​នៅតាម​ឱសថស្ថាន​នានាប្រចាំ​ថ្ងៃបាន។ ឱ​សថ​ការី បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព​ដល់ប្រជាជនកម្ពុជា។

​​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​វាគ្មិន​កិត្តិយស​រួមមាន លោក​សាស្ត្រាចារ្យជំនួយ សៅ សុគន្ធវឌ្ឍនា ដែលលោកមានជំនាញឯកទេសរោគកុមារ និង​ លោក ជា សុខរតនា ជាប្រធានផ្នែកលក់របស់​ក្រុមហ៊ុន Zuellig Pharma បាន​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព​និង​វិធីសាស្ត្រ​ក្នុងការគ្រប់គ្រងបញ្ហាមុខងារក្រពះពោះវៀនចំពោះកុមារ និងមនុស្សពេញវ័យ តាមរយៈ​បទបង្ហាញថ្មីៗដល់ឱសថការីដែលបានចូលរួមកម្មវិធី និងការអនុវត្តផ្ទាល់ក្នុង​អាជីវកម្មផ្នែកសេវាសុខាភិបាលរបស់​ឱសថការីដល់ប្រជាជនកម្ពុជា​ក្នុងពេល​មាន​រោគសញ្ញា​ស្រាល​។​

​ក្រុមហ៊ុន Zuellig Pharma និង​Abbott នៅតែ​បន្ត​គាំទ្រ​និង​ពង្រីក​យុទ្ធនា​ការអប់រំ​ផ្សេងៗ​ដែល​ធានាថា ការចូលរួមចំណែករ​បស់​ពួកយើង​នឹង​បន្ត​​ជួយ​ធ្វើឱ្យ​ការថែទាំ​សុខភាព​កាន់តែ​ងាយស្រួល ដល់​ប្រជាជន​កម្ពុជា​។

 

ព័ត៌មាន​បន្ថែម​អំពី Zuellig Pharma សូម​ចូលទៅ​កាន់ https://www.zuelligpharma.com/