លោក ដូណាល់ ត្រាំ សាទរវត្តមានជាថ្មីរបស់លោក គីម ជុងអ៊ុន ក្រោយបាត់ដំណឹងជាង២០ថ្ងៃ ប៉ុន្តែទស្សនវិស័យចំពោះការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែមានភាពអាប់អួរ

វ៉ាស៊ីងតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានស្វាគមន៍ការលេចមុខលោក គីម ជុងអ៊ុន ជាសាធារណៈជាថ្មី ក្រោយបាត់ដំណឹងអស់រយៈពេលជាង២០ថ្ងៃ ខណៈមានលេចលឺពាក្យចរាមអារ៉ាមថា មេដឹកនាំកូរ៉េខាងជើងរូបនេះទំនងធ្លាក់ខ្លួនឈឺ ក្រោយវះកាត់បេះដូង ប៉ុន្តែលោកបានបញ្ជាក់ថា ទស្សនវិស័យចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឲ្យលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរហាក់អាប់អួរយ៉ាងខ្លាំង។ នេះបើតាមភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។

 
លោក ដូណាល់ ត្រាំ សាទរវត្តមានជាថ្មីរបស់លោក គីម ជុងអ៊ុន ក្រោយបាត់ដំណឹងជាង២០ថ្ងៃ ប៉ុន្តែទស្សនវិស័យចំពោះការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែមានភាពអាប់អួរ
លោក ដូណាល់ ត្រាំ សាទរវត្តមានជាថ្មីរបស់លោក គីម ជុងអ៊ុន ក្រោយបាត់ដំណឹងជាង២០ថ្ងៃ ប៉ុន្តែទស្សនវិស័យចំពោះការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែមានភាពអាប់អួរ
លោក ដូណាល់ ត្រាំ សាទរវត្តមានជាថ្មីរបស់លោក គីម ជុងអ៊ុន ក្រោយបាត់ដំណឹងជាង២០ថ្ងៃ ប៉ុន្តែទស្សនវិស័យចំពោះការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែមានភាពអាប់អួរ
លោក ដូណាល់ ត្រាំ សាទរវត្តមានជាថ្មីរបស់លោក គីម ជុងអ៊ុន ក្រោយបាត់ដំណឹងជាង២០ថ្ងៃ ប៉ុន្តែទស្សនវិស័យចំពោះការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែមានភាពអាប់អួរ

 

កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានឲ្យដឹងថា លោក គីម ជុងអ៊ុន បានកាត់ខ្សែបូសម្ពោធឲ្យប្រើប្រាស់រោងចក្រផលិតជីមួយកន្លែងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

តាមរយៈរូបភាពដែលបានផ្សព្វផ្សាយបានបង្ហាញថា លោក គីម ជុងអ៊ុន បង្ហាញស្នាមញញឹម និងនិយាយទៅកាន់មន្ត្រីរបស់លោកនៅឯពិធីកាត់ខ្សែបូនោះ និងសកម្មភាពលោកដើរទស្សនកិច្ចរោងចក្រផលិតជីមួយនោះ។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់អាចបញ្ជាក់អំពីភាពច្បាស់លាសពិតប្រាកដនៃរូបភាពទាំងអស់នោះនៅឡើយទេ។

ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថាថា ទីក្រុងវ៉ាស៊ីងតោនជឿជាក់ថា លោក គីម ជុងអ៊ុន ពិតជានៅរស់ ប៉ុន្តែមិនទាន់អាចបញ្ជាក់នៅឡើយទេថារូបភាពទាំងនោះពិតជាថតកាលពីថ្ងៃសុក្រឬយ៉ាងណា និងមិនអាចពន្យល់បានឡើយពីមូលហេតុដែលលោក គីម ជុងអ៊ុន បានបាត់មុខជាសាធារណៈអស់រយៈពេលជាច្រើនសប្តាហ៍។

សូមរម្លឹកផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចំនួន៣លើកក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ តែមិនទទួលបានលទ្ធផលអ្វីឡើយជុំវិញការប៉ុនប៉ងបញ្ចុះបញ្ចូលមេដឹកនាំកូរ៉េខាងជើងរូបនេះឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោកបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោកថា លោកពិតជារីករាយដែលបានឃើញលោក គីម ជុងអ៊ុន លេចមុខជាថ្មី ហើយមានសុខភាពល្អ។

ភាពមិនច្បាស់លាស់អំពីថាតើនរណាជាអ្នកបន្តពីលោក គីម ជុងអ៊ុន ប្រសិនបើអវត្តមានរូបលោកបានបង្កឲ្យមានជាក្តីកង្វល់អំពីអស្ថេរភាពនយោបាយនៅកូរ៉េខាងជើង ដែលមានព្រំប្រទល់ជាប់គូរបដិបយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកូរ៉េខាងត្បូង និងជប៉ុន។

សូមបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ ហើយសហរដ្ឋអាមេរិកនៅតែផ្តោតលើការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដដែល។

កូរ៉េខាងជើងហាក់មិនបានបង្ហាញឆន្ទៈបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលខ្លួនគិតថាសំខាន់សម្រាប់ការពារជាតិ និងគ្រួសារត្រកូលគីមនោះឡើយ៕

 

ប្រភព៖ Reuters ប្រែសម្រួល៖ ចាប មិថុនា