[វីដេអូ] នាទីសុខភាព Ep.147 ប្រធានបទ៖ អត្ថប្រយោជន៍ ៥ យ៉ាងរបស់ខ្ទឹមបារាំង

ខ្ទឹមបារាំងជាបន្លែមើមមួយប្រភេទដែលមានរសជាតិឆ្ងាញ់មាននៅក្នុងរបបអាហារ។ បន្ថែមពីនេះខ្ទឹមបារាំងក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដូច្នេះយើងសូមចែករំលែកមានដូចជា៖

 
[វីដេអូ] នាទីសុខភាព Ep.147 ប្រធានបទ៖ អត្ថប្រយោជន៍ ៥ យ៉ាងរបស់ខ្ទឹមបារាំង

១. ល្អសម្រាប់សុខភាព​ឆ្អឹង ៖ ​ខ្ទឹមបារាំង​ជា​ប្រភព​ដ៏ល្អដែលសំបូរទៅដោយជាតិ​កាល់ស្យូម​និង​ស្ពាន់ធ័រ វីតាមីន A និង C ​ដែល​ចាំបាច់នៅ​ក្នុង​ការ​រក្សា​សុខភាព​ឆ្អឹងឲ្យបាន​រឹង​មាំ​។ ជាពិសេសស្រ្តីដែលអស់រដូវ គួរទទួលទានខ្ទឹមបារាំងឲ្យបានច្រើនដើម្បីឲ្យឆ្អឹងរឹងមាំ។

២. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ៖ ខ្ទឹមបារាំង​មាន​ផ្ទុក​សារធាតុ​បាយ​អូ​ទី​ន​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ក្នុងការ​ជួយ​បញ្ចុះ​ជាតិ​ស្ករនៅ​ក្នុង​ឈាម ដើម្បីជួយ​ទប់ស្កាត់ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២បានផងដែរ​។

៣. ជួយដល់​ប្រព័ន្ធ​រំលាយ​អាហារ ៖ ខ្ទឹមបារាំង​ ​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃរ​ដែល​ជា​សារធាតុ​ចាំបាច់​ក្នុង​ការ​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យល្អ​ប្រសើរ​។

៤. ជួយបញ្ចុះ​សម្ពាធ​ឈាម ៖ សារធាតុ​ស្ពាន់ធ័រនៅ​ក្នុង​ខ្ទឹមបារាំងបាន​ដើរតួ​នាទី​ជា​ភ្នាក់ងារ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ឬជំងឺ​គាំងបេះដូង​​។

៥. ជួយទប់ស្កាត់​ជំងឺមហារីក ៖ ខ្ទឹម​បា​រាំំ​ង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ flavonoids (ហ្វាវ៉ាណយ)​ដែល​ជួយប្រយុទ្ធ​ប្រឆាំង​ទៅនឹងជំងឺមហារីក​ដោយ​កាត់​បន្ថយ​ការ​បំផ្លាញ​ទៅលើ DNA និង​ទប់ស្កាត់​ដុំ​សាច់​មហារីក​មិន​ឱ្យ​កើត​ឡើង​៕

សូមទស្សនាវីដេអូ ៖