សូមប្រុងប្រយ័ត្នអាល់កុលលក់នៅលើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព

យោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលរកឃើញថា អាល់កុលដែលបាននិងកំពុងចរាចរនៅលើទីផ្សារ ភាគច្រើនមិនមែនជាប្រភេទអាល់កុលធម្មតា (អេទីលអាល់កុល) ដែលមានមុខងារប្រើប្រាស់សម្រាប់លាងសម្អាតដៃ បង្ការការចម្លងមេរោគទេ។ផ្ទុយទៅវិញអាល់កុលទាំងនោះ មានសារធាតុមេតាណុល ដែលមានបរិមាណខ្ពស់រហូតដល់ ៨០%។

 
សូមប្រុងប្រយ័ត្នអាល់កុលលក់នៅលើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
អាល់កុល
សូមប្រុងប្រយ័ត្នអាល់កុលលក់នៅលើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព

 

ការ​លាង​សម្អាត​ដៃដោយ​ប្រើ​អាល់កុល​ដែល​មាន​កម្រិត​មេតាណុល​បែប​នេះ​អាច​ចូល​ទៅ​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។បន្ថែមពីនេះវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ បើ​សិន​ជាយក​ទៅ​ប្រើ​លាយ​ធ្វើ​ជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗ។

នាយកដ្ឋាន​កាំកុង​ត្រូល​បាន​បញ្ជាក់​​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា ក្នុង​កាលៈទេសៈដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវ​ការ​ផលិតផល​ប្រើ​សម្រាប់​លាង​សម្អាត​ដៃដើម្បី​កម្ចាត់​មេរោគជាពិសេស​វីរុស COVID-19 មាន​អាជីវករ​មួយ​ចំនួន​បាន​លួច​នាំ​ចូល និង​ចែក​ចាយ​ផលិតផល​ក្លែងក្លាយ​ជាច្រើន ដែល​មិន​មានស្លាក​សញ្ញា និង​ប្រភព​ច្បាស់​លាស់។

ដូចនេះអាជីករអ្នកលក់ និង ប្រជាពលរដ្ឋដែលប្រើប្រាស់ត្រូវដឹងនូវវិធានការមួយចំនួនដូចខាងក្រោម៖

– រាល់​ការ​នាំចូល និង​ចែក​ចាយ​ផលិត​ផល​អាល់កុល​ សម្រាប់​ប្រើ​ប្រាស់ ត្រូវ​ដាក់​ស្លាក​សញ្ញា មាន​បញ្ជាក់​ពី​ប្រភព អាសយដ្ឋាន​អ្នក​ចែក​ចាយ ឬ​ដាក់​លក់ និង​មាន​ឈ្មោះ​ផលិត​ផល ព្រមទាំង​កម្រិត​ជាតិ​អាល់កុលគិត​ជា​ភាគរយ​នៃ​អេទីលអាល់កុល​ ឱ្យបានត្រឹម​ត្រូវ។

– ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់ សូម​កុំ​ទិញ​ផលិតផល​អាល់កុល​ដែល​គ្មាន​ស្លាក​សញ្ញា និង​មិន​មាន​បញ្ជាក់​ពី​ប្រភព​ច្បាស់​លាស់​យក​មក​ប្រើ​ប្រាស់​សម្រាប់​កម្ចាត់​មេរោគ និង​​បង្ការការ​ចម្លងមេរោគ COVID-19។

 

ដោយ៖ ជា បញ្ញា