សូមប្រយ័ត្នផងអាហារទាំងនេះ បើញ៉ាំសល់ពីល្ងាចកុំទុកញ៉ាំទៀតឲ្យសោះ
ដោយសារតែការស្តាយមិនចង់ខ្ចះខ្ជាយលុយកាសច្រើនមនុស្សភាគច្រើនមានទម្លាប់រក្សាម្ហូបទុកញ៉ាំមួយពេលទៀតនៅពេលព្រឹក ឬថ្ងៃស្អែកជាដើម។ទោះបីជាទង្វីបែបនេះអាចជួយសន្សំសំចៃលុយកាក់ក៏ពិតមែន ប៉ុន្តែមានអាហារមួយចំនួនដែលញ៉ាំសល់ពីល្ងាចមិនគួរទុកញ៉ាំពេលព្រឹកម្តងទៀតទេ ពីព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។
យើងសូមបង្ហាញអាហារទាំងនេះដូចខាងក្រោម៖
តែបៃតង
ប្រសិនបើអ្នកទុកតែបៃតង ពេញមួយយប់វានឹងបាត់បង់ប្រូតេអ៊ីន និងវីតាមីនទាំងអស់។ជាពិសេសវាអាចបង្កើតបាក់តេរី និងមេរោគផ្សិតដែលបណ្តោលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
ស៊ុតមាន់
ប្រសិនបើស៊ុតមាន់ មិនបានចម្អិនឲ្យឆ្អិនល្អទាំងស្រុងនោះទេ កុំបរិភោគឲ្យសោះបើអ្នកទុកចោលពេញមួយយប់។ជាពិសេសស៊ុតលឿងងាយនឹងបង្កមេរោគដែលធ្វើអោយប៉ះពាល់ដល់សុខភាពនិងជំងឺដូចជា ជំងឺរំលាយអាហារ ហើមពោះ រោគជាដើម។ប្រសិនបើស៊ុតឆ្លងកាត់ការចម្អិនបានត្រឹមត្រូវ អ្នកអាចរក្សាទុកក្នុងទូរទឹកកកបានរហូតដល់ ៤៨ម៉ោង។
ផ្សិត
ផ្សិត ជាបន្លែមួយប្រភេទដែលគេនិយមចម្អិនជាមួយស៊ុប ព្រោះវាមានរសជាតិឆ្ងាញ់ និងសម្បូរសារធាតុចិញ្ចឹមជាច្រើន។ប៉ុន្តែបន្ទាប់ពីចម្អិនហើយអ្នកមិនត្រូវរក្សាលើសពី ១២ម៉ោងនោះទេ ដោយសារតែសារធាតុចិញ្ចឹមត្រូវកាត់បន្ថយ និងបង្កើនសារធាតុដ៏មានគ្រោះថ្នាក់ជាច្រើនទៀត។ផ្សិតឆ្អិនមានផ្ទុកសារធាតុ nitrates ដែលល្អសម្រាប់កោសិកាឈាមក្រហម ប៉ុន្តែបន្ទាប់ពីទុកមួយយប់សារធាតុនេះនឹងបំលែងទៅជា nitrite អាក្រក់សម្រាប់រាងកាយ។
អាហារសមុទ្រ
អាហារសមុទ្រគឺជាអាហារដែលមានរសជាតិឆ្ងាញ់ ក៏ប៉ុន្តែក្រោយញ៉ាំសល់មួយយប់អ្នកមិនគួរទទួលទានទៀតទេព្រោះប្រូតេអ៊ីនរបស់វាបានបាត់បង់ទៅហើយវាអាចធ្វើឲ្យខូចមុខងារថ្លើម និងតម្រងនោមថែមទៀតផង៕
ដោយ៖ ជា បញ្ញា