ប្រធានបទ ៖ ព្រិចបើកៗ iPhone 15 Pro អាចនឹងមានគែមស្តើងជាងមុន
បើយោងតាមការចុះផ្សាយរបស់ Slash Gear បានឲ្យដឹងថា Apple ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការកែលម្អរូបរាងទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។ យោងតាម Bloomberg ក្រុមហ៊ុនកំពុងប្រើប្រាស់ដំណើរការថ្មីមួយហៅថា low-injection pressure over-molding (LIPO) ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ bezels ស្តើងជាងមុននៅលើ iPhone 15 Pro និងប្រភេទ Max របស់វា។
គួររម្លឹកថាក្រុមហ៊ុនយក្សមួយនេះតែងតែសម្ងំខ្លួនចេញនៅផលិតផលថ្មីៗជានិច្ច ទាក់ទងនឹងគែមស្តើងជាងមុននៅលើស៊េរី Pro នាពេលខាងមុខនេះ។គួរកត់សំគាល់ថា Apple បានប្រើប្រាស់ការច្នៃប្រឌិត LIPO រួចហើយ ដើម្បីសម្រេចបាននូវគែមស្តើងជាងនៅលើ Apple Watch Series 7 ។ អរគុណចំពោះបច្ចេកវិទ្យាអេក្រង់ដែលបានធ្វើឱ្យប្រសើរឡើង គែមស្តើងនៅលើ iPhone 15 Pro ដែលមានវាស់កំរាស់ត្រឹមតែ 1.5 មីលីម៉ែត្រ ធ្លាក់ចុះពីស៊ុមខ្មៅ 2.22 មីលីម៉ែត្រនៅលើបន្ទះបច្ចុប្បន្ននៃម៉ូដែល iPhone 14 ។ បន្ថែមពីនេះលក្ខណៈពិសេសរបស់ iPhone 15 គឺស្រាលជាងមុន មាំជាងមុន និងធ្ងន់ជាងមុន៕
ប្រភព ៖ Slash Gear អត្ថបទ ៖ កា