កិច្ចប្រជុំកម្រិតបច្ចេកទេស ត្រៀមសម្រាប់កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី

(ភំ្នពេញ)៖ កិច្ចប្រជុំកម្រិតបច្ចេកទេស ត្រៀមសម្រាប់កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ (Virtual Conference) នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងគណៈប្រតិភូកម្ពុជា និងលោកស្រីបណ្ឌិត Judit Pekári-Vékei ប្រធាននាយកដ្ឋានទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ចចម្រុះ នៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី តំណាងគណៈប្រតិភូហុងគ្រី ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន។

 
កិច្ចប្រជុំកម្រិតបច្ចេកទេស ត្រៀមសម្រាប់កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី
កិច្ចប្រជុំកម្រិតបច្ចេកទេស ត្រៀមសម្រាប់កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី
កិច្ចប្រជុំកម្រិតបច្ចេកទេស ត្រៀមសម្រាប់កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី

នៅក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជានិងភាគីហុងគ្រី បានពិភាក្សាយ៉ាងផុសផុលលើសេចក្តីព្រាងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី។ តាមរយៈកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗរួមមាន៖

 (១) ពាណិជ្ជកម្ម និងសេដ្ឋកិច្ច,

 (២) កសិកម្ម សន្តិសុខស្បៀង និងរុក្ខាប្រមាញ់,

(៣)​ វិស័យគ្រប់គ្រងធនធានទឹក,

 (៤) អប់រំ យុវជននិងកីឡា,

 (៥) វប្បធម៌,

(៦) ទេសចរណ៍,

(៧) ឧស្សាហកម្ម បច្ចេកវិទ្យានិងនវានុវត្តន៍ និង(៨)អាកាសចរស៊ីវិល។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារសេចក្តីព្រាងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះខាងលើ ហើយកំណត់ហេតុរួមនៃកិច្ចប្រជុំនេះ នឹងត្រូវចុះហត្ថលេខាក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី តាមរយៈប្រព័ន្ធវីដេអូ ដែលនឹងដឹកនាំដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យអភិវឌ្ឍការនាំចេញ នៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១៕

ប្រភព: ក្រសួងពាណិជ្ជកម្ម