វិធីសាស្រ្ត ៣យ៉ាងដែលល្អក្នុងការគ្រប់គ្រងខ្លួនឯងពីការចាយលុយផ្តេសផ្តាស

បច្ចុប្បន្ននេះតំរូវការរបស់មនុស្សម្នាក់ៗមានច្រើនសំបូរបែបមិនចេះចប់មិនចេះហើយ អស់ពីមួយចូលមួយទៀត ដូចជាម៉ូតស៊េរីទូរស័ព្ទ ម៉ូតូ កុំព្យូរទ័រ ឬកាមេរ៉ាជាដើម។ សូម្បីតែការចំណាយទៅលើការទិញរបស់ផ្សេងៗក៏ជាកត្តាដែលជំរុញអោយមនុស្សត្រូវចំណាយប្រាក់ជារៀងរាល់ខែដែរ ដោយការទិញនេះទិញនោះមិនដឹងមុខ ឬតម្រួវការចំបាច់ច្បាស់លាស់ ។ ហេតុនេះហើយទើបគេតែងតែរអ៊ូរទាំថាធ្វើការអត់សល់លុយ អត់ដឹងចាយទៅណាខ្លះ?

 
វិធីសាស្រ្ត ៣យ៉ាងដែលល្អក្នុងការគ្រប់គ្រងខ្លួនឯងពីការចាយលុយផ្តេសផ្តាស
វិធីសាស្រ្ត ៣យ៉ាងដែលល្អក្នុងការគ្រប់គ្រងខ្លួនឯងពីការចាយលុយផ្តេសផ្តាស
វិធីសាស្រ្ត ៣យ៉ាងដែលល្អក្នុងការគ្រប់គ្រងខ្លួនឯងពីការចាយលុយផ្តេសផ្តាស

ដូចនេះយើងសូមណែនាំអ្នកពីវិធីសាស្រ្តហាត់ពត់ផ្លូវចិត្តក្នុងការចាយលុយ៖

​១  នៅផ្ទះឲ្យបានច្រើនបើមិនចង់ឲ្យលុយចេញពីកាបូប។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ដែលត្រូវនៅផ្ទះរហូតនោះ​ ទោះបីជាថ្ងៃឈប់សំរាកក៏ដោយ ពីព្រោះអាចនឹងធ្វើឲ្យអ្នកស្ត្រេស ឬស្មុកស្មាញជាដើម។ ជាធម្មតាទេនៅក្នុងសង្គមខាងក្រៅអ្នករមែងមានមិត្តភក្តិហៅទៅនេះ ទៅនោះដើម្បីជួបជុំគ្នា យ៉ាងហោចណាស់ក៏ពីរឬបីដងក្នុងមួយខែ។ ដូច្នេះដើម្បីចៀសវាងការចំណាយច្រើនអ្នកគួរហាត់ពត់លត់ដំចិត្តខ្លួនឯង និងរៀនបដិសេធន៍ការអញ្ជើញខ្លះៗហើយងាកមកដេកផ្ទះ ជំនួសដោយការអានសៀវភៅ ធ្វើកិច្ចការផ្ទះ ស្តាប់តន្ត្រី មើលទូរទស្សន៏ ហាត់ប្រាណ ឬចំណាយពេលជាមួយគ្រួសារ។

២ បង្កើតតារាងបញ្ជីប្រចាំខែ រាល់ពេលដែលឃើញអ្វីដែលចង់ចាយ អ្នកគួរកត់វាទុកក្នុងបញ្ជី ហើយសួរខ្លួនឯងថាវាចាំបាច់គួរចាយឬអត់? ការធ្វើបែបនេះអាចជួយឲ្យអ្នកស្វែងយល់ពីខ្លួនឯងបានច្រើន ថែមទាំងបង្កើតផែនការរស់នៅក្នុងជីវិតថែមទៀតផង។

៣ ត្រូវចេះកំណត់ថវិការនិងលៃលកយ៉ាងហោចណាស់ចាយឲ្យគ្រប់ ឬសល់សម្រាប់មួយខែៗ។ លើសពីនេះទៅទៀតអ្នកត្រូវចេះគិតគូរពីប្រាក់ចំណូល និងប្រាក់ចំណាយឲ្យបានច្បាស់លាស់​ថាតើអាចសល់ ឬចាយលុយអស់ប៉ុន្មានក្នុងមួយខែៗ។​

 

 

 

ប្រភព: moneystands ដោយ: ជា បញ្ញា