បឹងទឹកសាបក្បែរជើងភ្នំទេសភាពស្អាតស្រស់នៅបន្ទាយស្រី ចង់ទៅលេងភ្លាមៗ

បឹង​ទឹក​សាប​មួយ​ដែល​នៅ​ក្បែរ​ជើង​ភ្នំ មាន​ទេសភាព​ស្រស់​ស្អាត​ខ្លាំង​និង​ជា​ទី​កម្សាន្ត​សប្បាយ​សម្រាប់​អ្នក​ចង់​ទទួល​ខ្យល់​អាកាស​បរិសុទ្ធ​​ពី​ធម្មជាតិ ប្រាកដ​ជា​ជាប់​ចិត្ត​នឹង ​បឹង​ឈូក​បន្ទាយ​ស្រី ​មិន​ខាន

 
បឹងទឹកសាបក្បែរជើងភ្នំទេសភាពស្អាតស្រស់នៅបន្ទាយស្រី ចង់ទៅលេងភ្លាមៗ

បឹង​ទឹក​សាប​មួយ​ដែល​នៅ​ក្បែរ​ជើង​ភ្នំ មាន​ទេសភាព​ស្រស់​ស្អាត​ខ្លាំង​និង​ជា​ទី​កម្សាន្ត​សប្បាយ​សម្រាប់​អ្នក​ចង់​ទទួល​ខ្យល់​អាកាស​បរិសុទ្ធ​​ពី​ធម្មជាតិ ប្រាកដ​ជា​ជាប់​ចិត្ត​នឹង ​បឹង​ឈូក​បន្ទាយ​ស្រី ​មិន​ខាន។

​សហគមន៍​បឹង​ឈូក​បន្ទាយ​ស្រី ​មាន​ទី​តាំង​នៅ​ភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នារ​សណ្ដាយ ​ស្រុ​ក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប ដែល​មាន​ចម្ងាយ​៤០​គី​ឡូ​ម៉ែត្រ​ពី​ក្រុង​សៀម​រាប ​និង​ចម្ងាយ​ត្រឹម​១​ ​គី​ឡូ​ម៉ែ​ត្រ​ប៉ុណ្ណោះ​ពី​ប្រាសាទ​បន្ទាយ​ស្រី​។ ​

​សហគមន៍​នេះ​មាន​បឹង​ធំ​មួយ​ប្រកប​ដោយ​ទឹក​ថ្លា​យ៉ង់ អាច​ងូត​លង​យ៉ាង​សប្បាយ។ លើស​ពី​នេះ ​បឹង​ឈូក​នេះ​មាន​រោង​អង្គុយ​លេង​ ហើយ​សេវាកម្ម​ទៀត​សោត​ក៏​ល្អ​ផង​ដែរ។ លោក​អ្នក​អាច​ជួល​ទូក​​ទស្សនា​តាម​ដង​ព្រៃ​កោង​កាង ព្រម​ទាំង​គយ​គន់​ទេសភាព​នានា​នៅ​ក្បែរ​បឹង​នោះ​ផង​ដែរ។

បើ​បាន​មក​ទី​នេះ ​លោក​អ្នក​​ច្បាស់​ជា​ជាប់​ចិត្ត​ដោយសារ​តែ​បរិយាកាស​បរិសុទ្ធ ​ខ្យល់​អាកាស​ធម្មជាតិ​ស្រស់​បំព្រង ព្រម​ទាំង​អាច​​មើល​ថ្ងៃ​លិច​​បាន​​យ៉ាង​ពេញ​ភ្នែក​ថែម​ទៀត៕