កម្មវិធីសុខភាពផ្លូវចិត្ត Ep.06 ប្រធានបទ៖ ជំងឺផ្លូវចិត្តកុមារ និងវ័យជំទង់

សុខភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ មិនថាសុខភាពផ្លូវកាយ ឬផ្លូវចិត្តនោះទេ។ បងប្អូនតែងតែមានការយល់ច្រលំជាមួយនឹងសុខភាពផ្លូវចិត្តកុមារនឹងវ័យជំទង់ ពេលខ្លះប្រើពាក្យយ៉ាងសាមញ្ញថា កូនខ្ញុំអោយលុយទៅរៀនឬ ញុំា គេង ចេះឈឺផ្លូវស្អីទេ? នៅក្មេងចេះឈឺផ្លូវចិត្តអីដែរ ទាំងអស់នេះជាសំណួរដែលពួកគាត់តែងតែលើកឡើងមក ក៏ប៉ុន្តែក្នុងវិស័យសុខភាព ផ្លូវចិត្តគឺគេបែងចែកចេញជាបីកម្រិត ដែលគេហៅថា សុខភាពផ្លូវចិត្តកុមារ និងវ័យជំទង់។

 
កម្មវិធីសុខភាពផ្លូវចិត្ត Ep.06 ប្រធានបទ៖ ជំងឺផ្លូវចិត្តកុមារ និងវ័យជំទង់

សុខភាពផ្លូវចិត្តមនុស្សពេញវ័យ ចាប់ពីអាយុ១៨-៦៥ ឆ្នាំ សុខភាពផ្លូវចិត្តមនុស្សចាស់ចាប់ពី៦៥ឆ្នាំឡើងទៅ។ ឧទាហរណ៍ ឪពុកម្តាយឈ្លោះគ្នា ឪពុកម្តាយមានហិង្សា កូនៗតែងតែមានការភ័យខ្លាច តក់ស្លុត សកម្មភាពទាំងអស់នេះហើយដែលធ្វើឲ្យកុមារមានជំងឺផ្លូវចិត្ត។ ក្មេងខ្លះដោយសារមានវិបត្តិផ្លូវចិត្តពេលទៅសាលារៀនឃើញទឹកមុខគាត់ក្រៀមក្រំស្រងូស្រងាត់ រៀនមិនចូល អត់ឆ្លាតវៃ អត់ពូកែ ហើយអាណាព្យាបាល ចេះតែគិតថាក្មេងនឹងរៀនអត់កើត ក្មេងនឹងអត់ឆ្លាត តែការពិតគាត់កំពុងតែមានវិបត្តិផ្លូវចិត្ត។

រោគសញ្ញាស្តែងចេញមានដូចគ្នា រោគសញ្ញាអ្នកជំងឺកុមារនិងរោគសញ្ញាមនុស្សពេញវ័យ ។ ឧទាហរណ៍ធ្លាក់ទឹកចិត្ត ចំពោះកុមារអាយុ១១-១៣ ឆ្នាំ ពេលខ្លះក្មេងគិតខ្លីទៅចងក ទៅប្រើប្រាស់គ្រឿងញៀនខ្លះមានអាយុក្រោម១៨ឆ្នាំក៏មាន សញ្ញាមួយដែលអាណាព្យាបាលត្រូវតែយល់ ពីព្រោះថាកុមារឬជំទង់អត់ទាន់ចេះគិតអី មិនទាន់ចេះរកស៊ីជីវិតនិងចេះឯករាជ្យនៅឡើយទេ។ 
បញ្ហាប្រឈមធ្វើឲ្យការសិក្សារបស់ពួកគាត់មិនបានល្អ កាលណាខួរក្បាលក្មេងម្នាក់ ពោលពេញដោយសម្ពាធ ពោលពេញទៅដោយរឿងរ៉ាវអាក្រក់ៗ អញ្ចឹងហើយទើបធ្វើឲ្យខួរក្បាលមានការស្ពឹកយឺតក្នុងការទទួលរឿងល្អៗផ្សេងៗនៅសង្គម។ល។
វិធីសាស្រ្តព្យាបាលជាទូទៅអាណាព្យាបាល ត្រូវស្វែងយល់ពីបញ្ហាសុខភាពរបស់កូនៗ យល់ចិត្តទុកដាក់ ព្យាយាមតាមដាន និងកំដរកូនឲ្យបានច្រើន។ កាលណាកូនៗឬមនុស្សជាទីស្រលាញ់មានវិបត្តិបញ្ហាផ្លូវចិត្ត គឺអាចកំណត់ឃើញពីព្រោះនៅពេលដែលគាត់ធ្លាប់មានអារម្មណ៍រីករាយ គេងបានលក់ស្រួល តែបែលជាគាត់ផ្លាស់ប្ដូរចរិក មិនសូវនិយាយ និងចូលចិត្តនៅស្ងប់ស្ងាត់ ពេលនោះហើយដែលគាត់កំពុងស្ថិតក្នុងវិបត្តិផ្លូវចិត្ត។ អញ្ចឹងហើយឪពុកម្តាយត្រូវយកចិត្តទុកដាក់ចំពោះកូនៗអោយបានល្អមិនត្រូវធ្វេសប្រហែលឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖