យោធាអាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់អ៊ីរ៉ង់ បន្ទាប់ពីមានបំណងរារាំងនាវាដឹកយន្តហោះចម្បាំងអាមេរិក
វ៉ាស៊ីនតោន: បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឱ្យដឹងថា យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់អ៊ីរ៉ង់មួយគ្រឿង ដែលកំពុងខិតជិតនាវាផ្ទុកយន្តហោះ USS Abraham Lincoln (យូអេសអេស អាប្រាហេម លីនខិន) នៅក្នុងសមុទ្រអារ៉ាប់។

យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់អ៊ីរ៉ង់មួយគ្រឿង ដែលកំពុងខិតជិតនាវាផ្ទុកយន្តហោះ USS Abraham Lincoln (យូអេសអេស អាប្រាហេម លីនខិន) នៅក្នុងសមុទ្រអារ៉ាប់ ជាការគំរាមកំហែងមួយបង្កើនភាពតានតឹង ស្របពេលរដ្ឋបាលលោក Donald Trump បានព្រមានចំពោះសកម្មភាពយោធាដែលអាចកើតមាន ដើម្បីនាំអ៊ីរ៉ង់មកកាន់តុចរចា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យបញ្ជាការកណ្តាល លោកអនុសេនីយ៍ឯក Tim Hawkins ( ធីម ហ៊កឃីន ) បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដ្រូនរបស់អ៊ីរ៉ុង បាន "ខិតជិតនាវាផ្ទុកយន្តហោះអាមេរិកយ៉ាងកំរោល មានចេតនាមិនច្បាស់លាស់ ហើយបន្តហោះហើរឆ្ពោះទៅនាវា បើទោះបីជាមានវិធានការដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលកំពុងប្រតិបត្តិការដោយកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងដែនទឹកអន្តរជាតិក៏ដោយ"។
សកម្មភាពទាំងនេះបានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រធានាធិបតី Donald Trump ដែលបានព្រមានប្រើប្រាស់ចំណាត់ការយោធា ដើម្បីបង្ក្រាបការបង្ហូរឈាមយ៉ាងឃោរឃៅរបស់អ៊ីរ៉ង់ ទៅលើក្រុមបាតុករតវ៉ានៅទូទាំងប្រទេស ហើយបន្ទាប់មកនឹងព្យាយាមធ្វើឱ្យប្រទេសនេះធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕
សូមជម្រាបថា សហរដ្ឋអាមេរិកបានបង្កើនកម្លាំងយោធានៅក្នុងតំបន់ ដោយបានបញ្ជូននាវាផ្ទុកយន្តហោះ នាវាបំផ្លាញបំពាក់មីស៊ីលនាំផ្លូវ ប្រព័ន្ធការពារដែនអាកាស និងសម្ភារយោធាផ្សេងៗទៀត ដើម្បីពង្រឹងវត្តមានរបស់ខ្លួន៕
ប្រភព៖ Reuters


















