លោក ដូណាល់ ត្រាំ បើកការចរចាជាមួយក្រុមហេសបូឡា និងអុីស្រាអែល ខណៈការប្រយុទ្ធគ្នានៅលើទឹកដីលីបង់កំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា

ស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែក្តៅខ្លាំង នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជជែកតាមទូរស័ព្ទផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេនហ្សាមីន ណេតានីយ៉ាហ៊ូ និងក្រុមហេសបូឡា (Hezbollah) ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃអំពើហិង្សា។

 
លោក ដូណាល់ ត្រាំ បើកការចរចាជាមួយក្រុមហេសបូឡា  និងអុីស្រាអែល ខណៈការប្រយុទ្ធគ្នានៅលើទឹកដីលីបង់កំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា

យោងតាមការចុះផ្សាយរបស់ Al Jazeera ការព្យាយាមចរចារបស់លោក ត្រាំ បានកើតឡើងចំពេលដែលសមរភូមិនៅភាគខាងត្បូងប្រទេសលីបង់ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅខ្លាំងបំផុត ក្រោយកងទ័ពអ៊ីស្រាអែលបានពង្រីកការវាយលុកកាន់តែជ្រៅទៅក្នុងទឹកដីលីបង់។ ការបើកច្រកចរចាជាមួយក្រុមហ៊េសបូឡា (តាមរយៈអន្តរការី) ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់កុំឱ្យសង្គ្រាមនេះរុញច្រានតំបន់ទាំងមូលឱ្យធ្លាក់ចូលក្នុងមហន្តរាយ ខណៈដែលអ៊ីរ៉ង់បានគំរាមផ្អាកការចរចាសន្តិភាពកាលពីម្សិលមិញ។

នៅលើសមរភូមិផ្ទាល់ សេចក្តីរាយការណ៍បានឱ្យដឹងថា ការប្រយុទ្ធគ្នាមានសភាពសាហាវឃោរឃៅ ខណៈដែលក្រុមហេសបូឡា បានបាញ់មីស៊ីលតបតយ៉ាងខ្លាំងក្លាទៅលើទីតាំងយោធាអ៊ីស្រាអែល ដើម្បីរារាំងការរំកិលខ្លួនរបស់កងទ័ពថ្មើរជើងអ៊ីស្រាអែល។
ស្របពេលជាមួយគ្នានេះ សម្ពាធអន្តរជាតិក៏កំពុងកើនឡើងលើរដ្ឋបាលលោក ត្រាំ ឱ្យស្វែងរកបទឈប់បាញ់ជាបន្ទាន់ ខណៈដែលចំនួនជនភៀសខ្លួនលីបង់បានកើនឡើងដល់កម្រិតអាសន្ន និងមានការបារម្ភថាការចរចាអាចនឹងបរាជ័យ ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ការវាយលុកឆ្ពោះទៅកាន់ទីក្រុងបេរូតនោះទេ៕

ប្រភព៖Al Jazeera