រដ្ឋមន្ត្រីការបរទេសអាមេរិកអះអាងថា សង្គ្រាមអាមេរិក-អុីរ៉ង់ នឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់ទូរទស្សន៍ Al Jazeera ដោយបានធ្វើការអះអាងដ៏គួរឱ្យភ្ញាក់ផ្អើលថា ប្រតិបត្តិការសឹករបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអុីរ៉ង់ នឹងត្រូវបញ្ចប់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ ខាងមុខនេះប៉ុណ្ណោះ។

 
រដ្ឋមន្ត្រីការបរទេសអាមេរិកអះអាងថា សង្គ្រាមអាមេរិក-អុីរ៉ង់ នឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត

នៅក្នុងបទសម្ភាសន៍ដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ លោក Rubio បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន៖
 លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកជិតសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនហើយ ហើយលោកព្យាករណ៍ថា សង្គ្រាមនឹងបញ្ចប់ក្នុងរយៈពេលពី ២ ទៅ ៤ សប្តាហ៍ទៀត (ពោលគឺក្នុងខែមេសា) ជាជាងអូសបន្លាយរាប់ខែ។
លោកបានសង្កត់ធ្ងន់ថា គោលដៅរបស់អាមេរិកគឺ បំផ្លាញសមត្ថភាពផលិតមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ដើម្បីការពារកុំឱ្យពួកគេគំរាមកំហែងដល់ប្រទេសជិតខាង និងធានាថា "ច្រកសមុទ្រ Hormuz" ត្រូវតែបើកឡើងវិញសម្រាប់នាវាពាណិជ្ជកម្ម។
បច្ចុប្បន្នមានការទាក់ទងគ្នាតាមរយៈប្រទេសទីបី ប៉ុន្តែដំណើរការមានភាពយឺតយ៉ាវ ដោយសារមន្ត្រីអ៊ីរ៉ង់បារម្ភពីសុវត្ថិភាព និងការតាមដានតាមទូរស័ព្ទ៕

Marco Rubio Is Confirmed by Senate as Secretary of State - The New York  Times

ប្រភព៖Al Jazeera English