តំបន់ឈូងសមុទ្រអាស៊ីខាងលិច កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អុីរ៉ង់
សង្រ្គាមរវាងសហរដ្ឋអាមេរិក-អុីស្រាអែល និងអុីរ៉ង់ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងមកកាន់បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រអារ៉ាប់។
កាលពីថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនថាមពល BAPCO Energies របស់ប្រទេសបារ៉ែន បានប្រកាសថា ឃ្លាំងស្តុកប្រេងមួយកន្លែងរបស់ខ្លួន ត្រូវបានរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ យ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះ និងកងកម្លាំងការពារស៊ីវិលរបស់បារ៉ែន បានសហការគ្នាយ៉ាងទាន់ពេលវេលា ដើម្បីពន្លត់អគ្គិភ័យនោះបានទាំងស្រុង ហើយបច្ចុប្បន្នស្ថានភាពស្ថិតក្រោមការគ្រប់គ្រង ដោយមិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសនោះទេ។
ការវាយប្រហារនេះ កើតឡើងស្របពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលថ្មីមួយ ដោយទីក្រុងតេអេរ៉ង់ បានពង្រីកការវាយប្រហាររបស់ខ្លួន មិនត្រឹមតែទៅលើប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងយោធានៅក្នុងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ផងដែរ។
សូមជម្រាបថា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅនេះ ការវាយប្រហារតាមរយៈដ្រូន និងមីស៊ីលជាច្រើនករណីទៀត នៅក្នុងប្រទេសអារ៉ាប់រួម (UAE) និងគូវ៉ែត ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពថាមពល និងស្ថិរភាពក្នុងតំបន់៕
![]()
ប្រភព៖Al Jazeera English


















