ក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៨១នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៤០នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៨១នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៤០នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ២២៥២ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ៤៦៩៦នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ១៨១នាក់ គឺមាន ០២នាក់គឺជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) ០១នាក់ជាពលករធ្វើដំណើរមកពីប្រទេសថៃនិង ១៧៨នាក់ទៀតជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៤៦៩៦ករណី ក្នុងនោះមានអ្នកជំងឺ ២២៥២នាក់បានជាសះស្បើយ ស្របពេលដែលមានអ្នកជំងឺ ២៤០៦នាក់កំពុងសម្រាកព្យាបាល និងមានមនុស្ស ៣៣នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល