អាយុកាន់តែជ្រេហើយ តែតារាប៉ុន្មានដួងនេះមិនទាន់មានដំណឹងល្អនៅឡើយ!
តារាចម្រៀងស្រីដែលមានឈ្មោះល្បីច្រៀងប្រចាំផលិតកម្មហង្សមាស ឃើញថា ហាក់ពន្យារពេល អំពីរឿងស្នេហាណាស់ ម្នាក់ៗវ័យកាលកាន់តែជ្រេឡើងៗ ហើយ ហាក់ដូចជាមិនទាន់គិតរឿងផ្ទាល់ខ្លួនអ្វីខុសពីមិត្តរួមទ្រនំ។
និយាយពីអាយុវិញចេះកើនរាល់ឆ្នាំ ហើយបាត់ដំណឹងរៀបការ និងកម្រទម្លាយរឿងស្នេហាដូចគេ ឯងមានដូចជា៖ ពេជ្រ សោភា សុខ សីឡាលីន ផន ស្រីខួច និង សុខ ស្រីនាង។ តារាស្រីទាំងនេះមានវ័យប្រដេញគ្នា អាចខ្លះ៣០ជាង ឬក្បែរ៤០ឆ្នាំក៏មាន។
ជាក់ស្តែងពេជ្រ សោភា ជាតារាដែលមហាជនកំពុងចាំមើលដំណឹងល្អ ប៉ុន្តែបាតដំណឹងក៏យូរ បើទោះជាអ្នកនាងមានការស្អិតល្មួតជាមួយលោក ឆឹម កក្កដា តែក៏មិនទាន់ប្រកាសថា ជាប្តីប្រពន្ធនោះទេ។
ឯសុខ ស្រីនាង មេម៉ាយ មានសម្រស់ក៏កាន់តែលាក់បាំងរឿងស្នេហា មិនដែលបញ្ចេញឡើយថា បុរសស្អំបេះដូងនាងជារូបណា ។
ចំណែក ផន ស្រីខួច និង សុខ សីឡាលីនវិញ នៅលីវជាច្រើនឆ្នាំហើយនៅតែមិនទាន់ប្រកាសថាកញ្ញាជិតរៀបការ ខណៈសិស្សប្អូនមកច្រៀងក្នុងផលិតកម្មជាមួយគ្នា សុទ្ធបើកចំហររឿងស្នេហា។
យ៉ាងណាមិញ មានតែសមីខ្លួនតែប៉ុណ្ណោះដែលដឹងពីថ្ងៃរៀបការ ដូចនេះអ្នកអត់ទាន់ដល់គូរកំអាលអស់សង្ឃឹម៕
សូមចុច join link Telegram https://t.me/cngtvcambodia