អបអរសាទរកម្ពុជាបានទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាសុីលើកទី៥ ឆ្នាំ២០២៩

អបអរសាទរកម្ពុជាបានទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាសុីលើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ប្រកបដោយជោគជ័យ និងមោទនភាពជាតិខ្ពស់។

 
អបអរសាទរកម្ពុជាបានទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាសុីលើកទី៥ ឆ្នាំ២០២៩

ឌូបៃ (អារ៉ាប់រួមអាមីរ៉ាត)៖ នៅក្នុងមហាសន្និបាតលើកទី៤០ របស់ ក្រុមប្រឹក្សាអូឡាំពិកអាសុី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាព្រឹកថ្ងៃទី ២១-១១-២០២១ នេះ ដោយមានការចូលរួមពីប្រតិភូអូឡាំពិកមកពី៤៥ ប្រទេសនៃទ្វីបអាសុី ក្រោមអធិបតីភាពលោក Thomas Bach ប្រធានអូឡាំពិកអន្តរជាតិ (IOC) និងលោក Randhir Shing  ប្រធានស្តីទីក្រមប្រឹក្សាអូឡាំពិកអាសុី ។ គណប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្តសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានកិត្តិយសត្រូវបានអនុញ្ញាតអោយឡើងថ្លែងសុន្ទរកថា ក្នុងនាមម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាសុី “AYG 2029 “ ។

បន្ទាប់ពីសុន្ទរកថារបស់ ឯកឧត្ដម ថោង ខុន កម្មវីធីចុះហត្ថលេខាត្រូវបានចុះហត្ថលេខាដោយ ឯកឧត្ដម ថោង ខុន ក្នុងនាមជាអ្នករៀបចំព្រិត្តិការណ៍ និងឯកឧត្ដម ឃួង ស្រេង ក្នុងនាមទីក្រុងម្ចាស់ផ្ទះ ឯកឧត្ដម អ៊ុក សិទ្ធជាតិ តំណាងក្រសួងអប់រំ យុវជន និងកីឡា ជាសាក្សី  ជាមួយលោក Randhir Shing ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាសុី។ ពិធីចុះហត្ថលេខាបានប្រព្រិត្តទៅក្រោមការអបអរសាទរយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអូឡាំពិកអាសុី និងចលនាអូឡាំពិកអាសុីទាំង ៤៥ប្រទេស ដែលបានចូលរួមក៏បានសម្តែងនូវការអបអរសាទរ និងកោតសរសេីរភាពសកម្មនៃការអភិវឌ្ឍចលនាកីឡាក្នុងតំបន់ និងទ្វីបអាសុីរបស់កម្ពុជា។ 

ដេីម្បីលេីកទឹកចិត្តបន្ថែមដល់កម្ពុជា ក្រុមប្រឹក្សាអូឡាំពិកអាសុីបានផ្តល់គម្រោងសាងសង់មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum Center) ដ៏ធំមួយ និងមានសារៈសំខាន់ដល់កម្ពុជាសម្រាប់រក្សាសវតា និងស្នាដៃកីឡាជាតិ និងចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ក៏ដូចសម្រាប់ពិភពលោក ។

សូមជំរាបជូនថា ដោយបានទទួលការអនុញ្ញាត្តិដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ថោង ខុន និងឯកឧត្ដម ឃួងស្រេង បានដឹកនាំប្រតិភូមួយរួមមាន ឯកឧត្ដមអគ្គនាយកកីឡា អ៊ុក សិទ្ធជាតិ  ឯកឧត្ដម វ៉ាត់ចំរើន អគ្គលេខាធិការ NOCC ទៅចូលរូមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីលើកទី៤០ នៅទីក្រុងឌូបៃ និងដើម្បីចុះហត្ថលេខា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិកអាសុីលើកទី៥ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ។

ខាងក្រោមនេះជាសន្ទរកថា ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៖