ក្រសួងបរិស្ថានបើកសិក្ខាសាលាស្តីពី ការពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ គម្រោង" និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា"
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពអនុវត្តគម្រោង បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីការពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ គម្រោង" និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា " ដោយមានការចូលរួមពីថ្នាក់ដឹកនាំគម្រោង តំណាងសមាសភាគពី ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថានខេត្ត រួមនិងសហការីជាច្រើនរូប នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធំៗមានដូចជា: ១)ពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពដែលបានលើកទិសដៅ និងផែនការសកម្មភាពនិងថវិការសម្រាប់ឆមាសទី១ ឆ្នាំ២០២២ ២)កំណត់បញ្ហាប្រឈមដែលធ្វើឱ្យការអនុវត្តការងារមានភាពយឺតយ៉ាវ និង ៣)ពិភក្សានិងកំណត់ទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ឆមាសទី២ ដើម្បីធានាថាសមកម្មភាព និងទិសដៅដែលបានលើកឡើងសម្រាប់ឆ្នាំ២០២២ នេះ អាចបញ្ចប់បានជោគជ័យតាមផែនការដែលបានគ្រោងទុក៕
ប្រភព៖ Ministry of Environment