កិច្ចចរចាបទឈប់បាញ់រវាង រុស្សី-អ៊ុយក្រែន បានឈានចូលថ្ងៃទី២ ប្រកបដោយផ្លែផ្កា

កាលពីពេលថ្មីៗនេះ អ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមកិច្ចចរចាថ្ងៃទីពីរ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងអាប៊ូដាប៊ី ។ ភាគីទាំងពីរបានយល់ព្រមធ្វើការដោះដូរអ្នកទោសគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងយល់ព្រមបន្តការចរចាក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦។

 
កិច្ចចរចាបទឈប់បាញ់រវាង រុស្សី-អ៊ុយក្រែន បានឈានចូលថ្ងៃទី២ ប្រកបដោយផ្លែផ្កា

លោក Kirill Dmitriev (គីរីល ឌីមីតទ្រាវ) បេសកជនរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានមានប្រសាសន៍ថា វឌ្ឍនភាពនៃកិច្ចចរចានេះ ឆ្ពោះទៅមុខដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនឆ្នាំ ស្របពេលលោក Rustem Umerov (រ៉ាសស្ទឹម អ៊ូមឺរ៉ា) អ្នកចរចាកំពូលរបស់អ៊ុយក្រែន បានមានប្រសាសន៍ បន្ទាប់ពីកិច្ចប្រជុំថ្ងៃទី១ថា ការពិភាក្សាទាំងនេះ «មានអត្ថន័យផ្លែផ្កា និងទទួលបានផលវិជ្ជមាន ដោយផ្តោតទៅលើការដំណោះស្រាយជាក់ស្តែង»។

គួរបញ្ជាក់ថា លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា គណៈប្រតិភូមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នាដោះដូរអ្នកទោសសង្គ្រាមចំនួន ៣១៤ នាក់ ។

សូមជម្រាបថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានមានប្រសាសន៍ថា អ្នកទោសសង្គ្រាមមួយចំនួនដែលត្រូវបានដោះលែង ត្រូវបានគេឃុំខ្លួនអស់រយៈពេលជិត ៤ ឆ្នាំមកហើយ។ លោកបានបន្តទៀតថា ការចរចាជុំបន្ទាប់នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ដែលទំនងជាអាចធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ដើម្បីស្វែងរកសន្តិភាពស្ថិតស្ថេរយូរអង្វែង និងជាសន្តិភាពមួយដែលធ្វើឱ្យរុស្ស៊ីបោះបង់ចោលនូវការបន្តធ្វើការវាយប្រហារតទៅទៀត ៕

ប្រភព៖ Reuters

ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070 សូមចុច join Telegram https://t.me/cngtvcambodia