[COVID-19] កម្ពុជា! ករណីជាសះស្បើយ ០២នាក់ ខណ:អ្នកឆ្លងវីរុសកូវីដ១៩ ថ្មី ០១នាក់ទៀតហើយ
កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ០២ករណី ខណ:ករណីឆ្លងថ្មីបន្ថែមទៀតចំនួន ០១ករណីទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៤២នាក់ នឹងអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់ចំនួន ១៩៨នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញអ្នកជម្ងឺឆ្លងកូវីដថ្មីចំនួន ០១ករណី ខណ:អ្នកជំងឺកូវីដ១៩ ជាសះស្បើយថ្ងៃនេះចំនួន ០២ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅទូទាំងប្រទេសមានចំនួន ១៩៨ករណីក្នុងនោះមានស្រ្តី ៤៣នាក់ និងបុរស ១៥៥នាក់។
សូមជម្រាបថា ករណីឆ្លងថ្មី ០១ករណីគឺជាបុរសអាយុ ២៨ឆ្នាំដែលមានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាទបាគង ខេត្តសៀមរាប។
សូមរម្លឹកផងដែរថា គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៥៤នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺជាស្រ្តីជនជាតិអាមេរិកកាំង ០២នាក់៕
ប្រភព: ក្រសួងសុខាភិបាល