[Covid-19] កម្ពុជា! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានករណីជាសះស្បើយចំនួន ០៥នាក់
ក្រសួងសុខាភិបាល បានប្រកាសថាមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីទេ ខណ:មានករណីជាសះស្បើយចំនួន ០៥ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ៣២៤នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុប ៣៦២នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេ ខណ:មានករណីអ្នកជាសះស្បើយចំនួន ០៥ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ៣២៤នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុប ៣៦២នាក់។
អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ២២នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ១០នាក់ និងអ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិនចំនួន ០៦នាក់។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣៦២ករណី ក្នុងនោះមានអ្នកជំងឺ ៣២៤នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល