សេចក្តីជូនដំណឹង៖ កម្ពុជាអាចមានភ្លៀងធ្លាក់ នៅថ្ងៃទី ៨-៩ខែកុម្ភ:
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅថ្ងៃទី ៣-៧ខែកុម្ភ: ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់ម៉ូសុងឦសានពីមធ្យមទៅខ្លាំង។
នៅថ្ងៃទី ៨-៩ខែកុម្ភ: ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ និង ឥទ្ធិពលខ្យល់ប្រ៊ីស (BREEZE) ដែលបក់មកពីឈូងសមុទ្រថៃ។
ស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល បណ្តាខេត្តជាប់ជួរភ្នំដងរែក និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ ។
អាស្រ័យដូចបានជម្រាប សូមសាធារណជនជ្រាបជាព័ត៌មាន ៕
សូមអានសេចក្តីប្រកាសដូចខាងក្រោម:
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម