ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៩នាក់ និងមានអ្នកជាសះស្បើយចំនួន ៣៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៩នាក់ និងមានអ្នកជាសះស្បើយនៅថ្ងៃនេះចំនួន ៣៤នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ១០៣៣នាក់ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ១៨១៧នាក់។

 
ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៩នាក់ និងមានអ្នកជាសះស្បើយចំនួន ៣៤នាក់

សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ២៩នាក់ គឺមាន ០២នាក់គឺជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) និង​ ២៧នាក់ទៀតជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។

គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១៨១៧ករណី ក្នុងនោះមានអ្នកជំងឺ ១០៣៣នាក់បានជាសះស្បើយ ស្របពេលដែលមានអ្នកជំងឺ៧៧៧នាក់កំពុងសម្រាកព្យាបាល និងមានមនុស្ស ៥នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល