គួរបញ្ឈប់ឬបន្ត? Pat Napapha សុំបន្ថយឋានៈ ដើម្បីអនាគតកូន
បន្ទាប់ពីតារាស្រី Pat Napapha បានបែកបាក់គ្រួសារទៅ អ្នកនាងក៏បានបើកបេះដូងទទួលស្នេហាថ្មី។
ជាមួយគ្នានេះអ្នកនាងសារភាពថា អ្នកនាងកំពុងនិយាយជាមួយមនុស្សម្នាក់ ប៉ុន្តែមិនទាន់ដល់ពេលបង្ហាញមុខ រហូតដល់មានអ្នកគាំទ្រជាច្រើនរំភើបចិត្តខ្លាំង ជាមួយនិងស្នេហាថ្មីរបស់ម៉ាក់ៗរូបនេះ អ្នកគាំទ្រកំពុងទង្ទឹងរងចាំមើលគូរស្នេហ៍ថ្មីរបស់់អ្នកនាង តែផ្ទុយស្រឡះព្រោះឥឡូវនេះការអបអរទរត្រូវបានបញ្ឃប់ភ្លាមៗ នោះគឹ អ្នកនាង Pat Napapha បានសុំបន្ថយឋានៈអ្នកទាក់ទងគ្នាមកត្រឹមមិត្តភក្ដិវិញ។
Pat បាននិយាយដូច្នេះថា ៖ " ពីមុនខ្ញុំគិតថាខ្ញុំឯកោរ ដូច្នេះខ្ញុំព្យាយាមទាក់ទងជាមួយនរណាម្នាក់ ប៉ុន្តែនៅពេលនិយាយគ្នា ខ្ញុំមានអារម្មណ៍ថាវាពិតជាមិនមែនថាខ្ញុំគ្រាន់តែចង់មាននរណាម្នាក់ទេ។ មែនហើយនៅពេលខ្ញុំមានការទទួលខុសត្រូវច្រើន កូនក៏កាន់តែធំ និងចេដឹហច្រើនជាងមុន ដូច្នេះការសម្រេចចិត្តមួយៗ គឺសំខាន់ខ្លាំងណាស់ សុភមង្គលរបស់ Pat គឺជាកូន" ។ រហូតដល់ពេលនេះ Pat និយាយជាមួយគាត់ម្នាក់នោះដោយផ្ទាល់ថា" តើយើងអាចជាមិត្តនិងគ្នាបានទេ មិនអាចទេសុំចប់ត្រឹមនិងចុះ? ខ្ញុំដឹងថាខ្ញុំ មិនអាចបំពេញនូវអ្វីដែលគាត់ចង់បាន ខ្ញុំមិនចេញក្រៅនៅពេលយប់ ខ្ញុំមិនចេញទៅ Date Night ហើយកន្លែងដែលខ្ញុំត្រូវទៅក៏ត្រូវតែមានកូនទៅជាមួយ ម្លោះហើយខ្ញុំគិតថាខ្ញុំគួរតែប្រាប់គាត់ត្រង់ៗថា ខ្ញុំធ្វើបានតែប៉ុន្នឹងទេ"៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ Khaosod