ថ្ងៃនេះរកឃើញឆ្លងថ្មីកូវីដ១៩ មានចំនួនជាង ៤៦៦ករណី ខណ:ករណីស្លាប់ ១៣នាក់ទៀតហើយ

ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលសូមជម្រាបថា រកឃើញករណីឆ្លងថ្មីកូវីដ១៩ ចំនួន ៤៦៦ករណី ខណ:មានករណីជាសះស្បើយចំនួន ៥១២ករណី និងករណីស្លាប់ចំនួន ១៣នាក់នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ៩៤នាក់។
គួររម្លឹកថាករណីឆ្លងសរុបមានចំនួន ៩០,១០៧នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន៨៦,១៣០នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ១៨២១នាក់៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសុខាភិបាល