[វីដេអូ] Ep.49 ប្រធានបទ៖ ការឡើងគីឡូ ឬធាត់ប្រឈមជំងឺអ្វីខ្លះ?
តើការឡើងគីឡូឬធាត់អាចបង្កគ្រោះថ្នាក់ឬផលពិបាកអ្វីខ្លះ? មុននឹងដឹងពីផលពិបាក ជាដំបូងត្រូវដឹងថាតើគីឡូអ្នកជំងឺលើសគីឡូឬធាត់ជាមុនសិន។
រោគសញ្ញា
ការឡើងគីឡូឬធាត់មានរោគសញ្ញា ដូចជា កន្លែងក្រលាក់ដៃ កញ្ចឹងក ក្រលៀន នឹងកន្លែងដែលមានផ្នត់ មានឡើងខ្មៅឬរមាស់។
ផលលំបាកការឡើងគីឡូឬធាត់ អាចបណ្ដាលឲ្យអ័រម៉ូនប្រែប្រួល លើសជាតិស្ករនឹងអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម លើសខ្លាញ់ នឹងជំងឺបេះដូង ចំពោះស្រ្តីវិញគឹរដូវមកមិនទៀង មានខ្លាញ់រុំថ្លើម អាចនឹងក្រិនផ្លើម នឹងមានបញ្ហាផ្លូវចិត្ត។ បន្ថែមពីនេះកាលណាធាតុជ្រុលនៃពេលដែលគាត់សំរាកធ្វើឲ្យមានសំលេងស្រមុក បញ្ហាក្នុងការដកដង្ហើម និងមានជំងឺខ្សោយតម្រង់នោម។
កត្តាប្រឈម
អ្នកធាតុប្រឈមនឹងជំងឺធាត់៣ដង និងជំងឺលើសជាតិខ្លាញ់ ៥០%។
ការព្យាបាល
ការព្យាបាលការឡើងគីឡូមានច្រើនប្រភេទ មានទាំងចំណីអាហារ ទឹកដោះគោ ថ្នាំចាក់ ថ្នាំលេប និងការប្រើប្រាប់ថ្នាំផ្សេងៗ។
សូមជម្រាបថា ថ្នាំសម្រកគីឡូគឺមិនមែនដូចគ្នានោះទេ ដូចនេះអ្នកឡើងគីឡូឬធាត់គួរតែព្យាបាលទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញ បន្ថែមពីនេះទៀតអ្នកគួរតែធ្វើលំហាត់ប្រាណ ក្នុងមួយអាទិត្យឲ្យបាន ១៥០នាទី ឬក៏កាត់បន្ថយការញុំាអាហារផ្សេងៗដែលបណ្តាលឲ្យឡើងគីឡូ។
របបអាហារនឹងការទទួលទានអាហារដែលត្រឹមត្រូវ
គួរកាត់បន្ថយអាហារដែលមានកាឡូរីខ្ពស់មានដូចជា សាច់គោ សាច់ដែលមានខ្លាញ់ច្រើន ប័រ អាហារដែលមានជាតិផ្អែមខ្លាំង និងភេសជ្ជ:ដែលមានជាតិស្ករខ្ពស់ ។
សារដ៏មានសារ:ប្រយោជន៍
ដើម្បីកុំឲ្យឡើងគីឡូអ្នកត្រូវដឹងថា ខ្លួនធាត់ ឬឡើងគីឡូឬក៏អត់ ដូចនេះគួរកាត់បន្ថយអាហារដែលបានរៀបរាប់ខាងលើ ហាត់ប្រាណជាប្រចាំ និងទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់៕