[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ ខណ:មានអ្នកជាសះស្បើយ ០២នាក់
នៅព្រឹកនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ១នាក់ ខណ:មានអ្នកជាសះស្បើយ ០២នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩ សរុបកើនចំនួន ២៩៨នាក់បើធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩សរុប ៣០៧នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១នាក់ ខណ:មានអ្នកជាសះស្បើយ ០២នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩ សរុបមានចំនួន ២៩៨នាក់ (ស្មើនឹង ៩៧,០៧% ធៀបនឹងចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន ៣០៧)ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣៨នាក់។
ករណីឆ្លងវីរុសកូវីដ-១៩ថ្មីគឺបុរសជនជាតិនេប៉ាល់ អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ មកដល់កម្ពុជានៅថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២០។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៦នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ៣នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល