ពិធីចុះហត្ថលេខាអនុស្សរណៈ នៃកិច្ចព្រមព្រៀងរវាងក្រសួងបរិស្ថាន និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព

កាលពីថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈ នៃកិច្ចព្រមព្រៀងរវាងក្រសួងបរិស្ថាន តំណាងដោយអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

 
ពិធីចុះហត្ថលេខាអនុស្សរណៈ នៃកិច្ចព្រមព្រៀងរវាងក្រសួងបរិស្ថាន និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព

កាលពីថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១  អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈ នៃកិច្ចព្រមព្រៀងរវាងក្រសួងបរិស្ថាន តំណាងដោយអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. និងសហការី និងលោកបណ្ឌិត កែវ ពិសិដ្ឋ នាយករងវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងសហការី។

គោលដៅនៃកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែក ផ្សព្វផ្សាយពីជំហររាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាននៅលើឆាកអន្តរជាតិព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យដូចជា៖ (១) ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដោយផ្តោតសំខាន់លើការគ្រប់គ្រងបរិស្ថាន និងភាពជាអ្នកដឹកនាំប្រកបដោយចីរភាព ។

(២) វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ។

(៣)ការបង្កើតសេណារីយ៉ូនៃការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត សម្រាប់សហគមន៍ងាយរងគ្រោះនៅជនបទ ។

(៤) ការកសាងសមត្ថភាព ក្នុងការកៀរគរមូលនិធិ ឬការទទួលបានមូលនិធិសម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕

សូមចុច join Telegram https://t.me/cngtvcambodia

 

ប្រភព៖ ក្រសួងបរិស្ថាន