[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.10 និយាយអំពីជំងឺធាត់
មុនដំបូងអ្នកជំងឺត្រូវដឹងថា ខ្លួនឯងលើសគីឡូឬធាត់ អ្នកជំងឺត្រូវចេះគណនាមើលលើស្បែកដែលមានដូចជា លើស្បែកនៅករ និងខ្លៀក ដែលមានពណ៌ខ្មៅនេះជារោគសញ្ញាមួយ ដែលអាំងសូលីនរបស់អ្នកជំងឺមានបញ្ហាធ្វើការមិនកើតទេ ដូច្នេះអ្នកជំងឹគាត់និងប្រឈមមុខនិងជំងឺផ្សេងៗទៀត បញ្ហាទី២ មានការរមាស់នៅក្រលៀន ឬក៏នៅតាមផ្នត់ស្បែករបស់អ្នកជំងឺឧស្សាហ៍រលាកតាមរុនញើស និងមានបុស ជាដើម នេះក៏ជាផលលំបាករបស់ជំងឹធាត់ ។
ផលលំបាកមួយទៀតសម្រាប់អ្នកជំងឹធាត់ គឹទាក់ទងនិងអ័កម៉ូន គឹការលើសស្ករ គេហៅថាទឹកនោមផ្អែម គឺអាចប្រឈមមុខរហូតដល់ 10ទៅ30% ក្នុងការកើតជំងឺទឹកនោមផ្អែម ហើយអ្នកជំងឺនិងប្រឈមមុខនិងជំងឺបន្តទៀត គឹ មេតាប៉ូលីស បើសម្រាប់ស្ត្រីៗនិងមានការឡើងមុនច្រើន និងមានដុំគីសនៅដៃស្បូនច្រើន ឬក៏ចេញជារោគសញ្ញាដូចជា រដូវរាំងឬមិនទៀងទាត់។ ទាក់ទងនិងក្រពះពោះវៀន អ្នកជំងឺតែងមានខ្លាញ់រុំថ្លើមរលាកថ្លើមរ៉ាំរៃ រក៏គ្រួសនៅក្នុងថង់ទឹកប្រម៉ាត់ ។ទាក់ទងនិងសម្លាក់ អ្នកជំងឺមានអាការៈ ឈឺបាតជើង កែងជើងជង្គង់ ចង្កេះ និងមួយទៀតគឺជង្គង់របស់ង្នកជំងឹកោងចូលគ្នា ។
អ្នកដែលធាត់ ក៏មានបញ្ហាផ្លូវចិត្តដែរ អ្នកជំងឺមិនមានភាពជឿជាក់លើខ្លួនឯង មានការខ្មាស់អៀនមិនហ៊ានចេញក្រៅ រហូតដល់មានការបាក់ទឹកចិត្ត។ អ្នកជំងឹធាត់ក៏មានបញ្ហាច្រើនជាងនិងទៀត គឺពិបាកដកដង្ហើម ។ ហើយចំណុចដែលសំខាន់ជាងគេ គឺសរសៃឈាមនិងបេះដូង ដែលធ្វើឲ្យអ្នកជំងឺលើសឈាម ប្រសិនបើអ្នកជំងឺធាត់គឺជាក្មេង គឹប្រឈមមុខនិងជំងឺលើសឈាម៣ដង និងជំងឺលើសខ្លាច់៥០% ហើយនិងខូចសរសៃឈាម ។ ដូច្នេះការព្យាបាលជំងឹធាត់នេះ គឺមានតាំងបីចំណីអាហារ ថ្នាំលេប ថ្នាំចាក់ ហើយសូមបងប្អូនកុំយល់ច្រលំថាថ្នាំសម្រកគីឡូដូចៗគ្នាទាំងអស់ ប៉ុន្តែប្រសិនបើអ្នកជំងឹទុកចិត្តលើគ្រូពេទ្យប្រចាំខ្លួនហើយសូមធ្វើការព្យាបាលតាមការណែនាំរបស់គ្រូពេទ្យចុះ៕
សូមទស្សនាវីដេអូខាងក្រោម ៖