[COVID-19] កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មី១ នាក់ទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មានគិតត្រឹមព្រឹកម៉ោង ៧:០០ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងថ្មី១នាក់ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣០ នាក់ហើយ។

 
[COVID-19] កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មី១ នាក់ទៀតហើយ

ករណីឆ្លងថ្មី១នាក់ កើតលើបុរសខ្មែរ​ សញ្ជាតិអាមេរិកកាំង​ ០១នាក់​ ដែលធ្វេីដំណេីរមកពីសហរដ្ឋអាមេរិក​ មកដល់កម្ពុជានៅថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២០​ ដោយទទួលបានលទ្ធផលធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩​ នៅថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២០។

សូមជម្រាបជូនផងដែរថា គិតមកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១៣០ ករណីខណៈអ្នកជាសះស្បើយមានចំនួន ១២៧ ករណី ដោយក្នុងនោះស្រ្តី ៣៩នាក់ និងបុរស ៨៨នាក់
និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ៣ករណីប៉ុណ្ណោះ។
សូមបញ្ជាក់ថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ មករា​ ២០២០​៕

ប្រភព៖  ក្រសួងសុខាភិបាល