[វីដេអូ] Ep. 84 ជំងឺទឹកនោមផ្អែម និងការលើសទម្ងន់
ការឡើងទម្ងន់គឺជាកត្តាហានិភ័យក្នុងចំណោមកត្តាហានិភ័យជាច្រើនដែលអាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែមមិនតែប៉ុណ្ណោះក៏អាចបណ្តាលឲ្យមានជំងឺលើសសម្ពាធឈាម លើសជាតិខ្លាញ់ ជំងឺដែលប៉ះពាល់ដល់បេះដូងនិងសរសៃឈាម។
ទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែមនិងការលើសទម្ងន់៖ កាលណាមានការលើសទម្ងន់អ្នកជំងឺតែងមានការលើសជាតិខ្លាញ់ ដែលជាតិខ្លាញ់នេះបណ្តាលឲ្យសកម្មភាពអាំងស៊ុយលីនចេញពីលំពែងធ្វើការមិនបានល្អដូចមនុស្សធម្មតា។ ដូច្នេះវានាំយកជាតិស្ករពីក្នុងឈាមតាមរយៈការបរិភោគអាហារដែលមិនអាចបម្លែងទៅជាជាតិស្ករបាន ធ្វើឲ្យជាតិស្ករចាល់ទៅក្នុងឈាមដែលធ្វើឲ្យមានជាជំងឺទឹកនោមផ្អែមនេះឡើង ។
ជំងឺធាត់ជាកត្តាបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម៖ ប្រសិនបើគាត់មានជំងឺទឹកនោមផ្អែមរួមជាមួយនឹងមានជំងឺធាត់ ធ្វើឲ្យការគ្រប់គ្រងជាតិស្កររបស់គាត់មិនបានត្រឹមត្រូវ បញ្ហានេះក៏អាចប៉ះពាល់ទៅដល់ផ្នែកផ្សេងៗទៀតដូចជា សិរីរាង្គតម្រង់នោម ជាពិសេសជំងឺបេះដូងនិងសរសៃឈាមដែលជាជំងឺពិបាកនឹងព្យាបាល អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតផងដែរ។
ការតាមដានទម្ងន់៖ ដើម្បីដឹងថាយើងមានការលើសទម្ងន់ដល់កម្រិតណាអ្នកជំងឺអាចប្រើអាលីកាល់ទ័រដែលជាការគណនា សន្ទទស្សន៍ម៉ាសរាងកាយ (BMI) ។ BMI គឺជាទម្ងន់របស់មនុស្សគិតជាគីឡូក្រាម Kg (ឬផោន) ចែកនឹងការេនៃកម្ពស់គិតជាម៉ែត្រ m2(ឬជើង)។ ចំពោះ BMI ១៧.៥ទៅ២៣ នេះជាទម្ងន់ធម្មតា តែសម្រាប់ BMI ២៣ទៅ២៥ អាចថាគាត់មានជំងឺធាត់ឬក៏លើសទម្ងន់។ ការរក្សាទម្ងន់ឲ្យបានថេរអាស្រ័យលើការហូបចុកដែលមិនលើសតម្រូវការកាឡូរីប្រចាំថ្ងៃ ការហាត់ប្រាណអាចដុតបំផ្លាញជាតិខ្លាញ់នៅក្នុងខ្លួន។
វ័យដែលប្រឈមនឹងជំងឺទឹកនោមផ្អែមនិងជំងឺធាត់៖
- ជំងឺទឹកនោមផ្អែម៖ វ័យកាន់តែចាស់អាចប្រឈមនឹងការមានជំងឺទឹកនោមផ្អែមកាន់តែច្រើន។
- ជំងឺធាត់៖ សម្រាប់ជំងឺធាត់អាចកើតមានទៅលើគ្រប់វ័យដោយសារតែគាត់បរិភោគអាហារដែលលើសចំនួនកាឡូរី នេះបណ្តាលឲ្យមានការស្តុកនូវជាតិខ្លាញ់ឬមួយក៏ជាតិផ្អែមនៅក្នុងខ្លួន សម្រាប់មនុស្សដែលមានវ័យចំណាស់ងាយនឹងកើតជំងឺធាត់ក៏ព្រោះតែការដុតជាតិខ្លាញ់របស់គាត់មិនសូវជាពេញលេញដូចវ័យដែលមានកម្លាំងច្រើន។
ការតាមដានកម្រិតជាតិស្ករ
ការពិនិត្យមើលជាតិស្ករក្រៅពីជួសចុងដៃនៅផ្ទះ អ្នកជំងឺអាចទៅពិនិត្យមើល HBA1C ជារៀងរាល់បីខែឬប្រាំមួយខែម្តងដើម្បីដឹងថាការកាត់បន្ថយជាតិស្កររបស់អ្នកជំងឺមានប្រសិទ្ធភាពឬទេ។ សម្រាប់កម្រិត A1C ដែលល្អគឺនៅក្រោម ៧% កម្រិតនេះអាចប្រែប្រួលទៅតាមលក្ខខណ្ឌសុខភាពរបស់អ្នកជំងឺ។ សម្រាប់ការធ្វើតេស្តដោយជួសចុងដៃភាគច្រើនអ្នកជំងឺពិនិត្យតែមុនពេលពិសារអាហារប៉ុន្តែមិនបានពិនិត្យមើលក្រោយពេលអារហារនោះទេ ហេតុនេះអ្នកជំងឺគួរតែជួសឲ្យដឹងទាំងមុននិងក្រោយពេលបរិភោគអាហារ។
- មុនពេលបរិភោគអាហារ៖ បើពិនិត្យឃើញជាតិស្ករនៅចន្លោះ ៨០ ទៅ ១២០ នេះជាកម្រិតជាតិស្ករធម្មតា។
- ក្រោយពេលបរិភោគអាហារ៖ ពីរម៉ោងក្រោយពីបរិភោគអាហារគួរតែមានជាតិស្ករកុំលើសពី ១២០។
ការព្យាលបាល
ការកាត់បន្ថយបរិភោគបាយនៅពេលយប់ ជាតិម្សៅ ជាតិប្រៃ ភេសជ្ជៈប៉ូវកម្លាំងជំនួសដោយការបរិភោគផ្លែឈឺស្រស់ឬមួយទឹកដោះគោដែលមិនមានជាតិខ្លាញ់ឬជាតិផ្អែម កាត់បន្ថយការបរិភោគសាច់ដែលមានជាតិខ្លាញ់ ការកាត់បន្ថយការបរិភោគបាយច្រើនជំនួសដោយបន្លែមានសារៈសំខាន់ច្រើនយ៉ាងដូចជា៖
- បន្លែខៀវៗ៖ មានកម្រិតជាតិស្ករតិចតួចបើកាលណាអ្នកជំងឺបរិភោគអាចកាត់បន្ថយ ល្បឿននៃជាតិស្ករបាន។
- នៅក្នុងបន្លែខៀវមានជាតិសរសៃដែលអាចជួយដល់ការរំលាយអាហារបានល្អ។
វិធីបង្ការដើម្បីកុំឲ្យមានជំងឺទឹកនោមផ្អែមនិងជំងឺធាត់ អ្នកគួរ តាមដានសុខភាពប ៣ខែឬ ៦ខែម្តងជាពិសេសសម្រាប់អ្នកដែលមានសាច់ញាតិធ្លាប់មានជំងឺទឹកនោមផ្អែម គួរតមអាហារមានជាតិផ្អែមនិងប្រៃ។ សូមពិនិត្យតាមដានអាការៈសុខភាពជាប្រចាំ បើសិនជាមានការសង្ស័យថាមានជំងឺមួយនេះដោយពិនិត្យនិងតាមដានតម្រងនោម សម្ពាធឈាម៕
សូមទស្សនាវីដេអូខាងក្រោម៖