ប៉ាគីស្ថានបណ្តេញអ្នកបើកយន្តហោះ២៨នាក់ ដោយសារកាន់ប័ណ្ណបើកបរក្លែងក្លាយ
ISLAMABAD៖ ប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតលើអាជ្ញាប័ណ្ណអ្នកបើកយន្ត ហោះធ្វើឲ្យគេរកឃើញ និងបណ្តេញអ្នកបើកយន្តហោះ២៨នាក់ចេញ ដែលធ្វើការឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ។
ការស៊ើបអង្កេតនេះធ្វើឡើងក្រោយការបង្ហាញពីរដ្ឋាភិបាល ដែលថាអ្នកបើកយន្តហោះសកម្មចំនួន ២៦២ នាក់ក្នុងចំណោម ៨៦០នាក់ ដែលធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្ទៃក្នុងប៉ាគីស្ថាន ដែលគ្រប់គ្រងដោយរដ្ឋ ក៏ដូចជាក្រុមហ៊ុនពាណិជ្ជកម្មបរទេសទទួលបានអាជ្ញាប័ណ្ណបើកបរមិនត្រឹមត្រូវ។
គួររម្លឹកផងដែរថា កាលពីដើមខែមិថុនា អាជ្ញាធរអាកាសចរស៊ីវិលប៉ាគីស្ថានបានថ្លែងថា អ្នកបើកយន្ត ហោះ ១៦០នាក់ មកពីក្រុមហ៊ុនអាកាសចរជាច្រើន ត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ ប័ណ្ណបើកបរយន្តហោះក្លែងក្លាយផងដែរ៕