ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកហឹបវិញ្ញាសា ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
ថ្ងៃចន្ទ ទី៦ ខែវិច្ឆការ ឆ្នាំ២០២៣ ត្រូវជាថ្ងៃ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ ដោយមានការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងឆែករកសំណៅឯកសារ យ៉ាងយកចិត្តទុកដាក់ពីសំណាក់អនុរក្ស ក្រោមការត្រួតពិនិត្យ ដោយមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអង្គឡភាពពាក់ព័ន្នផ្សេងៗទៀត នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។

គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់ បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
សូមរម្លឹកថាចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា ដោយ៖ ស៊ីម កែវ