ពិតជាមិនគួរឲ្យជឿ! ម្ហូបមួយមុខនេះសោះអាចធ្វើឲ្យ កញ្ញា ប៉ិច ស្រីណុច ជាប់ក្នុងការប្រកួតMaster Chef Khmer រដូវកាលទី២ ក្នុងវគ្គ Pre Audition
ម្ចាស់ជើងឯក Master Chef Khmerរដូវកាលទី២កញ្ញា ប៉ិច ស្រីណុច បានបង្ហាញពីមុខម្ហូបដំបូងដែលធ្វើឲ្យគាត់ត្រូវបានជ្រើសរើសជាប់នៅវគ្គ Pre Audition។
ថ្មីៗនេះកញ្ញាប៉ិច ស្រីណុច បានធ្វើការបង្ហោះនៅលើទំព័រហ្វេសបុកផេកផ្លូវការរបស់ខ្លួនថា មុខម្ហូបដំបូងដែលធ្វើឲ្យគាត់មានឱកាសក្លាយជាបេក្ខជនMaster Chef Khmerរដូវកាលទី២នោះគឺSalmon Cream Sauce ដែលគាត់បានចំណាយលុយចំនួន 20$សម្រាប់មុខម្ហូបមួយនេះ។
គួរអោយកត់សម្គាល់ផងដែរថា មុខម្ហូបមួយចាននេះក៏មិនសូវមានភាពងាយស្រួលផងដែរសម្រាប់ការធ្វើលើកដំបូងរបស់គាត់។ តែយ៉ាងណាមិញគាត់នៅតែធ្វើវាបានសម្រេចហើយនេះក៏ជាលើកទី១ផងដែរដែល Chef ស្រីណុចធ្វើមុខម្ហូបបែបអ៊ឺរ៉ុប។ Chef ស្រីណុចបាននិយាយលើកទឹកចិត្តទៅកាន់ទស្សនិកជនដែលស្រឡាញ់កាលចម្អិនថា “សម្រាប់បទពិសោធន៍មួយនេះ ខ្ញុំចង់ឲ្យបងប្អូនដែលមានបំណងចង់ក្លាយជាអ្នកចំអិនមួយរូបក្នុងកម្មវិធី MasterChef ត្រូវហ៊ានសាកល្បងនៅអ្វីដែលថ្មី ទោះបីជាលើកទីមួយយើងធ្វើមិនទាន់បានល្អ តែយើងត្រូវសិក្សាពីភាពបរាជ័យហើយ ផ្លាស់ប្ដូរវិធីសាស្រ្ដ ប្រែវាឲ្យទៅជាឱកាស កុំបាក់ទឹកចិត្ត កុំមើលងាយខ្លួនឯង ត្រូវមានកម្លាំងចិត្តចេញមកពីខាងក្នុង និង រក្សាលំនឹងចិត្តអោយល្អ។
ប្រភព៖ កញ្ញា ប៉ិចពិសី