អាម៉េរិកផ្តល់ជំនួយស្បៀងអាហារទៅកាន់តំបន់ហ្គាហ្សា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រថ្មីៗនេះថា គ្រោងនឹងបញ្ចូលជំនួយស្បៀងអាហារទៅកាន់តំបន់ហ្គាហ្សាដែលជាតំបន់មួយដែលកំពុរងហានិភ័យយ៉ាងខ្លាំងនៃសង្គ្រាម ដែលមានប្រជាជនជាច្រើននាក់បានស្លាប់ រងរបួស និងខ្វះខាតស្បៀងអាហារ។ ពួកគេកំពុងត្រូវការជំនួយជាខ្លាំងពីប្រទេសសប្បុរសធម៌ ឬអង្គការសប្បុរសធម៌នានា។

 
អាម៉េរិកផ្តល់ជំនួយស្បៀងអាហារទៅកាន់តំបន់ហ្គាហ្សា

យោងទៅតាមសារព័ត៌មាន Reuters ដែលបានចុះផ្សាយកាលថ្មីនេះប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden បានមានប្រសាសន៍កាលពីថ្ងៃសុក្រ ម្សិលមិញនេះថា សហរដ្ឋអាម៉េរិកនឹងមានផែនការអនុវត្តនៃការការផ្តល់ជំនួយតាមរយៈយោធា លើកដំបូងលើគម្រោងបញ្ជូនស្បៀងអាហារ និងការផ្គត់ផ្គង់ផ្សេងៗទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីមួយថ្ងៃនៃការស្លាប់របស់ជនជាតិប៉ាឡេស្ទីន និងការឈរតម្រង់ជួរស្វែងរកជំនួយ។

លោក Biden បានមានប្រសាសន៍បន្តទៀតថា ការផ្តល់ជំនួយតាមរយៈយន្តហោះរបស់សហរដ្ឋអាម៉េរិកនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

យ៉ាងហោចណាស់មនុស្ស 576,000 នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប មួយភាគបួននៃចំនួនប្រជាជនក្នុងរង្វង់ អាចរួចផុតពីគ្រោះទុរ្ភិក្សអត់អាហារ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។ ជាមួយគ្នានេះ ប្រទេសផ្សេងៗទៀត រួមទាំងហ្ស៊កដានី(Jordan) និងបារាំង(France) បានអនុវត្តការផ្តល់ជំនួយដល់ក្នុងតំបន់ហ្គាហ្សារួចទៅហើយ៕

 

ប្រភពព័ត៌មាន៖ Reuters