លោក HITOSHI IMAI ដែលជា Producer របស់ទូរទស្សន៍ប្រទេសជប៉ុន TBF អញ្ជើញបំពេញទស្សនកិច្ចមកកាន់ក្រុមហ៊ុន MYCUT FILM

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ែន សុភ័ក្ត្រ ស្ថាបនិកក្រុមហ៊ុន MYCUT FILM - Media Advertising ព្រមទាំងសហការី បានទទួលស្វាគមន៍ លោក HITOSHI IMAI ដែលជា Producer និង លោក NOP VISAL ដែលជាអ្នកបកប្រែភាសា មកពីទូរទស្សន៍របស់ប្រទេសជប៉ុន TBF អញ្ជើញបំពេញទស្សនកិច្ចមកកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ MYCUT FILM ។

 
លោក HITOSHI IMAI ដែលជា Producer របស់ទូរទស្សន៍ប្រទេសជប៉ុន TBF អញ្ជើញបំពេញទស្សនកិច្ចមកកាន់ក្រុមហ៊ុន MYCUT FILM

 

តាមរយៈទស្សនកិច្ចនេះ លោក HITOSHI IMAI បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានសិក្សាស្វែងយល់អំពីក្រុមហ៊ុន MYCUT FILM ។

សូមជម្រាបថា ក្រុមហ៊ុន MYCUT FILM - Media Advertising ក្នុងស្រុកមួយនេះបានបង្កើតឡើងមានរយ:ពេលជិត ២០ឆ្នាំ ហើយក៏បានពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងច្រើនសំបូរបែបមានដូចជា សេវាកម្មថតស្ពតពាណិជ្ជកម្ម ផលិតវិដេអូឯកសារ វីដេអូខនថេន (Content) ថតរូប  រៀបចំ Event Management Live-Events តូចធំគ្រប់ប្រភេទ ទទួលកាន់ផេក និង Design Poster ជាដើម។

បន្ថែមពីនេះលោកអ្នកអាចធ្វើការទំនាក់ទំនងក្រុមហ៊ុន MYCUT FILM បានតាមរយ:លេខទូរស័ព្ទ និង Telegram៖ 012 871 809 / 070 263 636 ៕