វិស័យអាកាសចរណ៍សកល កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ខណ:តម្លៃប្រេងឥន្ធនៈបន្តហក់ឡើងថ្លៃ

វិស័យអាកាសចរណ៍សកល កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង នៅពេលដែលតម្លៃប្រេងឥន្ធនៈយន្តហោះ (Jet Fuel) បានហក់ឡើងថ្លៃយ៉ាងគំហុក ។

 
វិស័យអាកាសចរណ៍សកល កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ខណ:តម្លៃប្រេងឥន្ធនៈបន្តហក់ឡើងថ្លៃ

ការកើនឡើងនេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងពិភពលោក។ បន្ទាប់ពីការវាយប្រហារលើនាវាដឹកប្រេងក្នុងឈូងសមុទ្រពែក្ស និងការបិទច្រកសមុទ្រ Hormuz ទីផ្សារថាមពលបានធ្លាក់ក្នុងភាពមិនច្បាស់លាស់។
តម្លៃប្រេងដែលឡើងថ្លៃនេះ នឹងបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាទូទាំងពិភពលោក ត្រូវពិចារណាឡើងវិញលើថ្លៃសំបុត្រយន្តហោះ។ ការហោះហើរផ្លូវឆ្ងាយនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែការប្រើប្រាស់ប្រេងឥន្ធនៈខ្ពស់។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានព្រមានថា ប្រសិនបើស្ថានការណ៍សង្គ្រាមនៅតែបន្តអូសបន្លាយ ពួកគេអាចនឹងត្រូវកាត់បន្ថយជើងហោះហើរមួយចំនួន ឬដំឡើងថ្លៃសេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដើម្បីទប់ទល់នឹងការខាតបង់។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការហក់ឡើងនៃថ្លៃប្រេង ក្រសួងថាមពលសហរដ្ឋអាមេរិកបានប្រកាសបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រ (SPR) ចំនួន ១០ លានបារ៉ែល។ ទោះបីជាយ៉ាងណា អ្នកជំនាញទីផ្សារបានព្រមានថា វិធានការនេះគ្រាន់តែជាការដោះស្រាយបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ។ ដរាបណាជម្លោះនៅមជ្ឈិមបូព៌ាមិនទាន់ឈានដល់បទឈប់បាញ់ ហានិភ័យនៃតម្លៃប្រេងឥន្ធនៈដែលនឹងបន្តប្រែប្រួលខ្លាំង នឹងនៅតែជាបន្ទុកដ៏ធំសម្រាប់សេដ្ឋកិច្ចពិភពលោក៕

What Are the Different Types of Aviation Fuel? - National Aviation Academy

Germany looks for environmental solutions with jet fuel made from water

ប្រភព៖CNA