ចិន និងអាមេរិកពិភាក្សាតាមទូរស័ព្ទអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ប៉េកាំង៖ ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហឺ (Liu He) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងជាប្រធានផ្នែកចរចាពាណិជ្ជកម្មរវាងចិន និងអាមេរិក បានធ្វើកិច្ចពិភាក្សាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតាមទូរស័ព្ទជាមួយអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក រ៉ូបឺត ឡៃថាយហ្សឺ (Robert Lighthizer) និងរដ្ឋលេខាធិការក្រសួងរតនាគារអាមេរិកលោក ស្ទេវិន មិននូឈិន (Steven Mnuchin) នៅព្រឹកថ្ងៃអង្ការនេះ។

 
ចិន និងអាមេរិកពិភាក្សាតាមទូរស័ព្ទអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១
ចិន និងអាមេរិកពិភាក្សាតាមទូរស័ព្ទអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយលក្ខណៈស្ថាបនា ដោយផ្តោតលើបញ្ហាមួយចំនួន ដូចជា ការពង្រឹងពាណិជ្ជកម្មទ្វេភាគីនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌ ដើម្បីបន្តជម្រុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មឲ្យកាន់តែដើរទៅមុខ៕

 

ប្រភព៖ Xinhua ប្រែសម្រួល៖ កង​ ស្រីលីន