[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់
ក្រសួងសុខាភិបាល ប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០១ករណី ខណ:មិនមានករណីជាសះស្បើយនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៨៣នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១ករណី ខណ:មិនមានករណីអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៨៣នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០១នាក់ អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិនមានចំនួន ០២នាក់ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០៦នាក់ និងមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ១២នាក់។
គួររម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ២១នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៣៨២ករណី ខណ:មានអ្នកជំងឺ ៣៦២នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល