[Covid-19] ព្រឹកនេះ! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៥នាក់បន្ថែមទៀតហើយ

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១៥នាក់ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៨២០នាក់។

 
[Covid-19] ព្រឹកនេះ! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៥នាក់បន្ថែមទៀតហើយ
[Covid-19] ព្រឹកនេះ! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៥នាក់បន្ថែមទៀតហើយ
[Covid-19] ព្រឹកនេះ! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៥នាក់បន្ថែមទៀតហើយ
[Covid-19] ព្រឹកនេះ! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៥នាក់បន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មីចំនួន​ ១៥នាក់បន្ថែមទៀតហើយ ខណ:មិនមានករណីអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបនៅត្រឹមមានចំនួន ៤៧៧នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៨២០នាក់

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ៥៤នាក់

+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង​ មានចំនួន ០នាក់

+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់

+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤០នាក់

+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៤៧នាក់

+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ០៨នាក់

+មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មានចំនួន ៣៥នាក់ឮ

+មន្ទីរពេទ្យបង្អែកជ័យជំន: ខេត្តកណ្តាល មានចំនួន ១៩នាក់

+មណ្ឌលចាតា្តឡីស័ករាជធានីភ្នំពេញ មានចំនួន ១៣៨នាក់

សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ១៥នាក់ គឺមានចំនួន ០១នាក់ជាអ្នកធ្វើដំណើរចូលមកកម្ពុជា(មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) និង១៤នាក់ជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។

គួររម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៣៤៣នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៨២០ករណី ខណ:មានអ្នកជំងឺ ៤៧៧នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល