ក្រុមចម្រៀងកូរ៉េមួយក្រុម មិនអាចវិលទៅប្រទេសកំណើត ដោយសារផ្ទុះភ្នំភ្លើងនៅហ្វីលីពីន
ក្រុមចម្រៀងកូរ៉េ Cherry Bullet នាពេលបច្ចុប្បន្ននេះមិនអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញបាន ដោយសារតែជាប់គាំងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ដែលកំពុងកើតមានការផ្ទុះភ្នំភ្លើង
ក្រុមចម្រៀងកូរ៉េ Cherry Bullet នាពេលបច្ចុប្បន្ននេះមិនអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញបាន ដោយសារតែជាប់គាំងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ដែលកំពុងកើតមានការផ្ទុះភ្នំភ្លើង។
នៅថ្ងៃទី ១៣ ខែមករានេះ ផលិតកម្ម FNC Entertainment បានប្រកាសថា ៖ “ពួកយើងមកចូលរួមកម្មវិធី Asian Television Awards លើកទី ២៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី ១១ និង ១២ ខែមករា ហើយមានភ្នំភ្លើងមួយបានផ្ទុះនៅជិតទីក្រុងម៉ានីល។ សមាជិកក្រុម Cherry Bullet និងបុគ្គលិក គឺកំពុងស្នាក់នៅសណ្ឋាគារដោយសុវត្ថិភាព ហើយកំពុងតាមដានស្ថានភាព។”
ផលិតកម្មបានបន្ថែមថា ពួកគេបានកំណត់ថាវិលត្រឡប់ទៅកូរ៉េវិញនាថ្ងៃទី ១៣ មករា ប៉ុន្តែដោយសារតែការបិទព្រលានយន្តហោះ ហេតុនេះពួកគេនឹងវិលត្រឡប់ទៅវិញឲ្យបានលឿនបំផុត ពេលស្ថានការណ៍ស្រួលបួលឡើងវិញ។
ផ្អែកតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា ភ្នំភ្លើង Taal បានចាប់ផ្ដើមមានសកម្មភាពនៅព្រឹកថ្ងៃទី ១២ មករា។ វាជាលើកដំបូងក្នុងពេល ៤៣ ឆ្នាំ ដែលភ្នំភ្លើងនេះបានផ្ទុះ៕