មន្ត្រីជាន់ខ្ពស់អាមេរិក ជួបប្រជុំជាមួយនឹងបណ្តាលប្រទេសមួយចំនួននៅអាស៊ី

វ៉ាស៊ីនតោន៖ មន្រ្តីសន្តិសុខកំពូលៗ របស់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះនឹងជួបប្រជុំជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង បន្ទាប់មកនឹងមានគំរោងទៅជួបពិភាក្សាការងារជាមួយមេដឹកនាំប្រទេសកូរ៉េខាងជើងដោយលោកប្រធានាធិបតី Joe Biden។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

 
មន្ត្រីជាន់ខ្ពស់អាមេរិក ជួបប្រជុំជាមួយនឹងបណ្តាលប្រទេសមួយចំនួននៅអាស៊ី

លោក Jake Sullivan ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក​ Joe Biden នៅថ្ងៃនេះនឹងជួបប្រជុំជាមួយនឹងប្រទេសដែលជាសមភាគីមកពីប្រទេសកូរ៉េខាងត្បូងនិងជប៉ុនគឺលោក Suh Hoon និង Shigeru Kitamura នៅឯបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងទីក្រុង Annapolis រដ្ឋ Maryland ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា "ការរំសាយអាវុធនុយក្លេអ៊ែរគឺស្ថិតនៅចំនុចកណ្តាលនៃគោលនយោបាយរបស់អាមេរិកចំពោះកូរ៉េខាងជើង ដែលជាប់គាំងជាមួយនឹងបណ្តាលប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក" ។

សូមជម្រាបថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្លាប់បានជួបប្រជុំផ្ទាល់៣ដងរួចមកហើយជាមួយលោកគីម គីមជុងអ៊ុន ខណ:លោក Joe Biden ក៏រំពឹងថានឹងបានជួបពិភាក្សាការទូតផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់ថា លោក Joe Biden ក៏បានព្រមានប្រទេសកូរ៉េខាងជើងអំពីផលវិបាកចំពោះការរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីទីក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗនេះបានសាកល្បងបាញ់គ្រាប់មីស៊ីលឡើងទៅលើអាកាស។

 

ប្រភព: CNA