អ្នកឆ្លងវីរុសកូវីដ១៩នៅកម្ពុជាសរុបកើនដល់៨៦ករណីហើយព្រឹកថ្ងៃទី២៣ មីនា ២០២០នេះ និងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន០២ករណីបន្ថែមទៀតព្រឹកថ្ងៃទី២៣ មីនា ២០២០នេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់៨៦នាក់ហើយ។
ភ្នំពេញ៖ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន០២ករណីបន្ថែមទៀតព្រឹកថ្ងៃទី២៣ មីនា ២០២០នេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់៨៦នាក់ហើយ។ នេះបើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឲ្យដឹងថា ករណីថ្មីទាំង២នាក់នេះ កើតមាននៅខេត្តកំពង់ចាម១នាក់ និងនៅខេត្តកោះកុង១នាក់។
លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា “រហូតពេលនេះយើងបានព្យាបាលជា២នាក់ហើយ គឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់”។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា “យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង”៕
ដោយ៖ ចាប មិថុនា