កក្រើកទៀតហើយ!នារីថៃ៣រូបល្បីល្បាញខ្លាំងរហូតមានអ្នក Follow រាប់លាន់នាក់ក្នុងរយៈពេលខ្លី
តារាស្រីទាំង ៣រូបនោះ រួម មាន Lisa (BLACKPINK), Kitty Chicha (តួ Nanno) និងបវរកញ្ញាចក្រវាលថៃ Amanda Obdam កំពុង ក្លាយជា ចំណាប់ អារម្មណ៍របស់មហាជនព្រម គ្នា តាមរយៈ ការងារ របស់ពួកគេ រៀងៗខ្លួនក្នុង មួយរយៈចុងក្រោយ។
បើគិតត្រឹមគណនីបណ្ដាញសង្គមរបស់ពួកគេមានអ្នកចុច Follow ច្រើនភ្លូកទឹកភ្លូកដីលើគេធ្វើឲ្យទាំង Kitty, Lisa និង Amanda ក្លាយជាតារាស្រីនាំមុខនា ពេល បច្ចុប្បន្ន នេះ។ សម្រាប់រយៈពេល ចុងក្រោយ មាន ការ បញ្ជាក់ឲ្យដឹង ថា Kitty Chicha កើនអ្នក Follow ដល់ទៅ ១,៤៣០,០៩៧នាក់ ស្របពេល Lisa កើនអ្នក តាមដាន ១,០៦៣,៣១៦នាក់ និង Amanda កើនអ្នកគាំទ្រថ្មីចំនួន ៨៨៣,២៤៩នាក់។ នេះ ក៏ កើតចេញពី សមិទ្ធផលថ្មីៗតាម រយៈការងារសិល្បៈរៀងខ្លួន ដោយក្នុង នោះ Kitty ល្បី ខ្លាំង តាមរយៈរឿង «Girl From Nowhere» កាលពីរដូវកាលទី១ ហើយកាន់ តែ ផ្ទុះ ការ គាំទ្រ ខ្លាំង នៅ រដូវកាលទី២ ជាពិសេស ពេល រឿងនេះ មាន វត្តមាន លើ Netflix។
ចំណែក Lisa វិញថ្មីៗនាងបានបង្ហាញមុខក្នុងកម្មវិធី «Kingdom» ដើម្បីសម្ដែងជា ពិសេស ជាមួយនឹងក្រុមរួមផលិតកម្ម iKON ហើយក៏លេចចេញដំណឹងថានាងនឹងត្រៀមបង្ហាញមុខជា លើកដំបូងក្នុងនាមជាតារាទោលក្នុងពេលឆាប់ៗ (តាមព័ត៌មានអាចនៅខែមិថុនា)។
អ្នកទី ៣គ្មានអ្នកណាក្រៅពីបវរកញ្ញាចក្រវាល Amanda Obdam ទេដែលបាន នាំមុខមាត់ជូនជាតិខ្លាំងពេលទៅប្រកួតកម្មវិធី Miss Universe ឆ្នាំថ្មី នេះ។ ទោះ ជា មិន បាន ឈ្នះ តំណែង ជាម្ចាស់មកុដ លំដាប់ សាកលប្រចាំឆ្នាំ ប៉ុន្តែនាង បាន យកឈ្នះចិត្តបេះដូងមនុស្សជាច្រើនជាពិសេសជនរួមជាតិ របស់នាង។ គ្រប់គ្នាហៅនាងថាជា រាជិនីក្នុង ដួង ចិត្តនិងប្រចាំប្រទេសថៃព្រោះអ្វីដែលនាងបានបង្ហាញនិងខិតខំកន្លងមកវាស័ក្តិសមនឹងកិត្តិយស ដែល Amanda ទទួល បាន នៅពេល នេះ ណាស់៕
សូមចុច join link Telegram Channel CNGTV https://t.me/cngtvcambodiaCambodia
ប្រភព៖ Today-Line