កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកានេះ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី ២៥ដល់២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពជាធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ។

 
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកានេះ

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប បានណែនាំដល់សមាជិក បន្តសកម្មភាពការងាររបស់ខ្លួន ដើម្បីឱ្យការរៀបចំកិច្ចប្រជុំនេះ ប្រព្រឹត្តទៅបានរលូន និងជោគជ័យ។

គួរជម្រាបថា ដើមឡើយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ នៅថ្ងៃទី១៦ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានស្នើលើកពេលម្តងរួចទៅហើយ ដោយគ្រោងនឹងរៀបចំកិច្ចប្រជុំដ៏ធំនេះ មកពាក់ កណ្ដាលឆ្នាំ២០២១ ហើយក៏មិនអាចរៀបចំបានទៀត និងរហូតសម្រេចចុង ក្រោយ ត្រៀមធ្វើនៅចុងខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នានិងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ប្រទេស បូកជាមួយលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប៕

សូមចុច join link Telegram https://t.me/cngtvcambodia

 

ប្រភព: ក្រសួងព័ត៌មាន