ស្វែងយល់អំពីសុខភាពរំលាយអាហារ
នៅទូទាំងពិភពលោកប្រជាជនចំនួន ៦២% មានបញ្ហារំលាយអាហារយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ហើយជារៀងរាល់ឆ្នាំអង្គការសុខភាពនិងក្រុមហ៊ុនដ៏ទៃទៀតបានចាត់វិធានការលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ប្រព័ន្ធរំលាយអាហារនៅក្នុងសុខុមាលភាពទូទៅនិងវិធីថែរក្សាវានៅក្នុងយុទ្ធនាការមួយដែលមានឈ្មោះថាទិវាសុខភាពរំលាយអាហារពិភពលោកដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែឧសភាឆ្នាំ២០២១នេះ។
សាណូហ្វីជាក្រុមហ៊ុនឈានមុខមួយលើផ្នែកថែទាំសុខភាព។ ក្រៅពីការចូលរួមចំណែករបស់ខ្លួនតាមរយៈផលិតផលឱសថដ៏មានគុណភាពខ្ពស់ជាច្រើនប្រភេទដែលបម្រើដល់មនុស្សរាប់លាននាក់នៅលើពិភពលោកជាពិសេសប្រទេសកម្ពុជា ក្រុមហ៊ុនបានប្រារព្ធទិវាសុខភាពរំលាយអាហារពិភពលោកក្រោមប្រធានបទ “ The Pursuit of Gut Happiness” ដើម្បី អប់រំផ្សព្វផ្សាយដល់មនុស្សដែលមានបញ្ហាប្រព័ន្ធរំលាយអាហារដើម្បីអោយពួកគេបានដឹងពីការ ការពារ ផ្តល់អាទិភាព និងទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហាររបស់ខ្លួន។
សាណូហ្វីកម្ពុជានឹងបន្តប្តេជ្ញាចិត្តរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវឱសថរបស់ខ្លួនឲកាន់តែទូលំទូលាយទៅកាន់ប្រជាជនកម្ពុជាអោយបានគ្រប់ទីកន្លែង នឹង ការផ្តលពត៍មានអប់រំផ្នែកវិទ្យាសាស្ត្រចុងក្រោយដល់សាធារណជនកម្ពុជាផងដែរ!” នេៈបើតាមការលើកឡើងរបស់លោក លន ឈាងអ៊ន់ នាយកប្រតិបត្តិប្រចាំសាណូហ្វីកម្ពុជា។
លោកវេជ្ជបណ្ឌិត សឿន សុវណ្ណដា ប្រធានផ្នែកវេជ្ជសាស្រ្តសាណូហ្វីកម្ពុជាបានលើកឡើងថា “ បញ្ហាប្រព័ន្ធរំលាយអារហារគឺជាបញ្ហាចោទមួយក្នុងចំណោមបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋដោយយើងឃើញថាប្រជាពលរដ្នកម្ពុជាយើងបាននិងកំពុងជួបវិបត្តិជំងឺក្រពះពោះវៀន។ ខ្ញុំសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការថែទាំសុខភាពតាមរយ:ការរស់នៅស្អាត ហូបស្អាត និងអនាម័យខ្លួនប្រាណដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាព។
ការរៀននិងថែរក្សាសុខភាពរំលាយអាហារគឺជាដំណើរមួយ ចាប់ផ្តើមពីការថែរក្សាសុខភាពពោះវៀនឱ្យបានប្រសើរជាងមុនតាមរយៈការបង្ការ ផ្តល់អាទិភាព និងទ្រទ្រង់ប្រព័ន្ធរំលាយអាហារ។
១. បងា្ករ៖ ដោយប្រកាន់ខ្ជាប់នូវអាហារូបត្ថម្ភនិងទំលាប់រស់នៅដែលមានសុខភាពល្អ។
ទម្លាប់សាមញ្ញៗ ដូចជាការទទួលទានទឹកឱ្យបានគ្រប់គ្រាន់និងរួមទាំងផ្លែឈើនិងបន្លែជាច្រើនប្រភេទនៅក្នុងរបបអាហាររបស់អ្នកអាចការពារការទល់លាមកនិងជំរុញអតិសុខុមប្រាណល្អៗ។
២. ផ្តល់អាទិភាព៖ តាមរយៈការប្រើវិធីសាស្រ្តរួមមួយនៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហារំលាយអាហារ។
តើអ្នកដឹងទេថាការឈឺពោះជាមធ្យម ៥៨% បណ្តាលមកពីស្ត្រេស្ត? ដូច្នេះវាមិនសំខាន់ទេក្នុងការទទួលយករបបអាហារដែលមានសុខភាពល្អប៉ុន្តែត្រូវធ្វើសមាធិឬធ្វើសកម្មភាពផ្សេងទៀតដែលជួយអ្នកក្នុងការគ្រប់គ្រងភាពតានតឹង។
៣. ទ្រទ្រង់៖ ដោយការរក្សាតុល្យភាពក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
“ The Pursuit of Gut Happiness” អាចនឹងពិបាកទទួលបាន ដូច្នេះមិនចាំបាច់បង្ខំខ្លួនយើងឱ្យប្រកាន់ខ្ជាប់នូវរបបអាហារដែលតឹងរ៉ឹងនិងទទួលបានអាហារបំប៉ននិងអាហារដែលល្អបំផុតរាប់តោននោះទេ គឺវាជាការស្វែងរកតុល្យភាពអាហារឱ្យបានត្រឹមត្រូវ។